Man Utd ចំណាយជាង១០លានដុល្លារតែងតាំងលោក Ruben Amorim

Oct 30, 2024 - 11:06
 16
ចែករំលែកទៅកាន់

ក្លិប Sporting Lisbon បានបញ្ជាក់ថា Manchester United នឹងបង់ប្រាក់ជាង ១០ លានដុល្លារមកឱ្យខ្លួនផ្តាច់កុងត្រានាំយកលោក Ruben Amorim មកដឹកនាំនៅពហុកីឡដ្ឋាន Old Trafford ខណៈដែលក្លិបគ្រោងនឹងតែងតាំងឱ្យបានមុនថ្ងៃអាទិត្យនេះ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ បូករួមទាំងបុគ្គលិកបីនាក់ទៀតរបស់លោក ត្រូវបានគេរំពឹងថានឹងហោះហើរមកកាន់ទីក្រុង Manchester សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់បន្ថែមទៀត។

រយៈពេលកុងត្រានិង តម្លៃឈ្នួលមិនទាន់ត្រូវបានគេទម្លាយឱ្យដឹងនៅឡើយទេ។ ការប្រកាសនេះបាន ត្រឹមតែពីរថ្ងៃបន្ទាប់ពីការបណ្តេញលោក Erik ten Hag ចេញពីតំណែង អតីតគ្រូបង្វឹកក្រុមបិសាចក្រហមលោក Jose Mourinho និងគ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ទាំងពីរបានគាំទ្រ Amorim វ័យ៣៩ ឆ្នាំ បើទោះបីជាគាត់ទើបតែក្លាយជាគ្រូបង្វឹកបានរយៈពេលត្រឹមតែប្រាំឆ្នាំក៏ដោយ។ 

Amorim គឺជាគ្រូបង្វឹកដែលមានការយកចិត្តទុកដាក់ខ្ពស់និងបានឈ្នះពានរង្វាន់លីគព័រទុយហ្គាល់ចំនួនពីរជាមួយ Sporting ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល១៩ ឆ្នាំចាប់តាំងពីចូលរួមនៅក្នុងឆ្នាំ ២០២០ Sporting បានបញ្ជាក់កាលពីម្សិលមិញថា៖ Manchester United បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការជ្រើសរើសគ្រូបង្វឹក Ruben Amorim ហើយបាននិយាយថាពួកគេត្រៀមខ្លួនរួចរាល់ហើយក្នុងការបង់ប្រាក់ជាង១០លានដុល្លារ ។

លោក Ruud van Nistelrooy ជំនួយការរបស់លោក Ten Hag នឹងទទួលបន្ទុកបណ្តោះអាសន្នសម្រាប់ការប្រកួតពានរង្វាន់ Carabao Cup នៅផ្ទះជាមួយ Leicester ។លោក Jim Ratcliffe ត្រូវបានគេជឿថាចង់ឱ្យលោក Amorim ទទួលបន្ទុកសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យរបស់ Prem ជាមួយ Chelsea នៅ Old Trafford ប៉ុន្តែត្រូវបានលោក Amorimបដិសេធ៕

ប្រភព៖ The Sun