ហេតុអ្វីបានជារបបយោធារារាំង Diego Maradona មិនឲ្យមកលេងនៅអង់គ្លេស?

Oct 31, 2024 - 15:24
 26
ចែករំលែកទៅកាន់

យោងតាមប្រភព Dailystar បានឱ្យដឹងថា Diego Maradona ដែលជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេល ធ្លាប់ត្រូវកងទ័ពអាហ្សង់ទីនរារាំងមិនឱ្យចូលរួមជាមួយក្រុមបាល់ទាត់អង់គ្លេស Sheffield United កាលពីក្មេងក្នុងតម្លៃជិត២០ម៉ឺនដុល្លារ។

ប្រភពខាងលើដដែលបានបន្តថាកិច្ច​ព្រមព្រៀង​រវាង​អ្នក​ទាំង​ពីរ​បាន​ឈានដល់ការយល់ព្រមគ្នា ក្នុង​តម្លៃ​ជិត ២០ ម៉ឺនដុល្លារ ប៉ុន្តែពេលនោះ​របប​យោធា​បាន​ដឹង​ពី​កិច្ច​ព្រម​ព្រៀង​នោះហេីយក៏បាន​បំផ្លាញវាចោល។ លោក John Garrett ប្រវត្តិវិទូរបស់ក្លិបបានប្រាប់ទូរទស្សន៍ Yorkshire  ថានៅពេលនោះ អាហ្សង់ទីនត្រូវបានគ្រប់គ្រងដោយរបបយោធាតាមរយៈរដ្ឋប្រហារពួកស្តាំនិយម ដែលបានទម្លាក់ប្រធានាធិបតីនៅពេលនោះ។ នៅយប់នោះលោក Harry Haslam​ ប្រធានក្លិប Sheffield United កំពុងសម្រាកក្នុងបន្ទប់ដោយគិតថាគាត់នឹងទទួលបានកីឡាករវ័យក្មេងដ៏អស្ចារ្យនេះ តែភ្លាមៗនោះក៏មានសំឡេងគោះទ្វារពីសមាជិកប៉ូលីសយោធាម្នាក់ដែលបានឡើងនៅសណ្ឋាគារ។

គាត់និយាយថាគាត់បានលឺថាយើងកំពុងបង់ប្រាក់ ជិត២០ម៉ឺនដុល្លារសម្រាប់កីឡាកររូបនេះ ហើយប្រសិនបើ United ចង់ឱ្យយោធាអនុញ្ញាតឱ្យ Diego ចេញពីប្រទេស ពួកគេក៏ចង់បានប្រាក់ជិត២០ម៉ឺនដុល្លារ។ កីឡាករបាល់ទាត់អាហ្សង់ទីនដ៏ល្បីឈ្មោះបានទទួលមរណភាពកាលពីខែវិច្ឆិកាឆ្នាំ ២០២០។ ជីវិត Maradona បានជួយអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ១៩៨៦ ដែលរួមបញ្ចូលទាំងការផលិត 'Hand of God' ដ៏ល្បីរបស់គាត់ប្រឆាំងនឹងអង់គ្លេសក្នុងអំឡុងពេលវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅប្រទេសម៉ិកស៊ិក៕