ហេតុអ្វី Neymar មិនឱ្យលេងនៅ Saudi Pro League បាន?

Nov 4, 2024 - 10:42
 60
ចែករំលែកទៅកាន់

Neymar បានចំណាយពេល ៣៧០ ថ្ងៃដើម្បីសម្រាកព្យាបាលរបួសសរសៃ ACL ដែលរូបគេទទួលរងកាលពីឆ្នាំមុន បន្ទាប់ពីបានចុះហត្ថលេខាជាមួយក្លិប Al Hilal របស់ Saudi Pro League ។ ការវិលត្រឡប់មកវិញរបស់រូបគេវាជាដំណឹងល្អផង និងអាក្រក់ផង។ ដំណឹងល្អដោយសារតែរូបគេបានចូលប្រកួតដំបូង នៅក្នុងការប្រកួតពានរង្វាន់ AFC Champions League ទល់នឹង Al-Ain ប៉ុន្តែរូបគេត្រូវបានហាមឃាត់មិនឱ្យលេងនៅក្នុងក្របខណ្ឌ Saudi Pro League ដោយសារតែច្បាប់នៃការប្រកួត។ នេះគឺជាដំណឹងដ៏អាក្រក់សម្រាប់រូបគេ។

Neymar មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីកីឡាករបរទេសដែលបានចុះឈ្មោះរបស់ក្លឹប Al Hilal សម្រាប់ពាក់កណ្តាលរដូវកាលដំបូងដោយសារតែរបួសរបស់រូបគេ។ Al Hilal បានជំនួសរូបគេដោយកីឡាករចំណូលថ្មី Renan Lodi ។ ដូច្នេះ Neymar នឹងមិនមានសិទ្ធិលេងឱ្យក្លិប Al Hilall ក្នុងលីគអារ៉ាប៊ីសាអូឌីតរហូតដល់ខែមករាឆ្នាំ២០២៥ នៅពេលពួកគេដាក់បញ្ជីថ្មីទៅកាន់ស្ថាប័នលីកបាល់ទាត់កំពូលនេះ។ ទោះជាយ៉ាងណាក្តី Neymar នឹងបន្តលេងឱ្យ Al Hilal ក្នុងពានរង្វាន់ AFC Champions League ។ ការប្រកួតបន្ទាប់របស់ពួកគេគឺនៅថ្ងៃទី ៤ខែវិច្ឆិកាជាមួយ Esteghlal