FIFA ព្រមានពិន័យជាងកន្លះលានដុល្លារ ដល់ក្លឹបដកខ្លួនចេញពីពានរង្វាន់ Club World Cup

Nov 6, 2024 - 16:52
 24
ចែករំលែកទៅកាន់

FIFA មានគម្រោងផាកពិន័យយ៉ាងតិចជាង ៥៧ ម៉ឺនដុល្លារ ចំពោះក្លិបបាល់ទាត់ណាដែលមានបំណងដកខ្លួនចេញពីការប្រកួតពានរង្វាន់ Club World Cup ២០២៥។ ជុំវិញនឹងបញ្ហានេះសារព័ត៌មាន Sky Sports ក៏បានរាយការណ៍ផងដែរថា បទប្បញ្ញត្តិថ្មីរបស់ FIFA បានចែងថា ក្លិបដែលចូលរួមត្រូវតែដាក់កីឡាករខ្លខ្លាំងៗរបស់ខ្លួន នៅក្នុងការប្រកួតដែលនឹងប្រព្រឹត្តទៅនៅរដូវក្តៅក្រោយហើយប្រសិនបើក្លឹបណាមួយដកខ្លួនចេញពីការប្រកួតពានរង្វាន់នេះ ពួកគេនឹងត្រូវពិន័យជាប្រាក់យ៉ាងតិចជាង៥៧ម៉ឺនដុល្លារ។ វាមិនច្បាស់ទេថាតើការផាកពិន័យអាចឡើងដល់កម្រិតណា។

ការប្រកួត Club World Cup ទម្រង់ថ្មី៣២ក្រុមដែលត្រូវប្រកួតសរុបចំនួន ៦៣ បានបង្ហាញភាពផ្ទុយគ្នារវាងក្លិបបាល់ទាត់និងស្ថាប័ន FIFA ដែលធ្វើឱ្យក្លិបខ្លះមិនចង់ចូលរួមប្រកួត។ ដើម្បីទប់ស្កាត់ការដកខ្លួនចេញរបស់ក្លឹបមួយចំនួន FIFA ក៏បានគម្រាមផាកពិន័យដ៏ធ្ងន់បែបនេះ។ កីឡាករបាល់ទាត់ភាគច្រីនមានអារម្មណ៍ថាពួកគេត្រូវបានបង្ខំឱ្យលេងច្រើនពេកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កីឡាករបាល់ទាត់កំពូលៗមួយចំនួនថែមទាំងបានគំរាមថាការធ្វើកូដកម្មដើម្បីបង្វែរការយកចិត្តទុកដាក់ចំពោះសុខុមាលភាពកីឡាករគឺអាចធ្វើទៅបាន៕