Mendy ឈ្នះក្តីក្លិប Man City

Nov 8, 2024 - 13:16
 16
ចែករំលែកទៅកាន់

ទីបំផុត! តុលាការបានសម្រេចឱ្យអតីតខ្សែការពារ Benjamin Mendy ឈ្នះក្តីលើក្លិបមេឃខៀវ Manchester City ពាក់ព័ន្ធទៅនឹងបណ្តឹងមិនបើកប្រាក់ឈ្នួលជាង ១៤ លានដុល្លារ។ កីឡាករអន្តរជាតិបារាំងដែលត្រូវបានរួចផុតពីការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងរំលោភផ្លូវភេទ កាលពីខែសីហា ឆ្នាំ២០២១ បានប្តឹងក្លិប Manchester City ទៅតុលាការការងារដើម្បីទាមទារប្រាក់ឈ្នួលជាង ១៤ លានដុល្លារមុនពេលបង់ពន្ធលើប្រាក់ឈ្នួលដែលមិនបានបើកឱ្យ បន្ទាប់ពីរូបគេត្រូវបានព្យួរដោយគ្មានប្រាក់ឈ្នួលចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ចាកចេញពីក្លិបក្នុងខែមិថុនា ឆ្នាំ២០២៣ ។

ចៅក្រមបានសន្និដ្ឋានថា ក្លិបមិនមានសិទ្ធិដកប្រាក់ឈ្នួលរបស់ Mendy ខណៈដែលរូបគេមិនត្រូវបានឃុំខ្លួននោះទេ។ ការសម្រេចចិត្តនេះ គឺជាជ័យជម្នះដ៏សំខាន់មួយ សម្រាប់ខ្សែការពារសញ្ជាតិបារាំងដែលមានជម្លោះផ្លូវច្បាប់ជាមួយ Man City។ ចៅក្រមបាននិយាយថា ខ្ញុំបានរកឃើញថាលោក Mendy ត្រៀមខ្លួនជាស្រេចហើយមានឆន្ទៈដើម្បីធ្វើការក្នុងអំឡុងពេលដែលមិនមានការឃុំឃាំង ហើយត្រូវបានរារាំងពីការធ្វើដូច្នេះដោយឧបសគ្គ លក្ខខណ្ឌនៃការព្យួរ និងនៅក្រៅឃុំរបស់ FA

ប្រភព៖ BBC