ឥណ្ឌូនេស៊ី រងការពិន័យយ៉ាងធ្ងន់ធ្ងរពី FIFA

Nov 11, 2024 - 13:47
Nov 11, 2024 - 13:48
 248
ចែករំលែកទៅកាន់

ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានរងការពិន័យយ៉ាងធ្ងន់ធ្ងរពីសមាគមបាល់ទាត់ពិភពលោក FIFA អំទ្បុងពេលការប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ក្នុងជុំទី ៣ តំបន់អាស៊ី កាលពីកន្លងទៅ។ ជាមួយនឹងការពិន័យខាងលើនេះរួមមាន៖

១- ឥណ្ឌូនេស៊ី ត្រូវបានព្រមានចំពោះការពន្យារពេលរប្រកួតក្នុងការប្រកួតរបស់ពួកគេជាមួយអូស្ត្រាលីនៅកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាកាតា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

២- FIFA បានពិន័យឥណ្ឌូនេស៊ី ១១,០០០ ដុល្លារ ក្រោយពីពន្យារពេលការប្រកួតម្តងទៀតក្នុងការប្រកួតក្រៅដីរបស់ពួកគេក្នុងប្រទេសចិននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤

៣- អ្នកចាត់ការទូទៅក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Sumardji ត្រូវបានពិន័យ ១ ប្រកួតសម្រាប់ការតវ៉ាអាជ្ញាកណ្តាលអំឡុងពេលប្រកួតស្មើ ២-២ បស់ឥណ្ឌូនេស៊ីជាមួយបារ៉ែនកាលពីថ្ងៃទី១០ ខែតុលា និងពិន័យជាប្រាក់ចំនួន ៦ពាន់ដុល្លារ

៤- ជំនួយការគ្រូបង្វឹករបស់លោក Shin Tae Yong គឺលោក Kim Jong Jin ត្រូវបានពិន័យ ៤ ប្រកួត ដែលជាបម្រាមយូរបំផុតមិនធ្លាប់មានដោយ FIFA ដោយសារការប្រព្រឹត្តមិនត្រឹមត្រូវក្នុងវគ្គជម្រុះ។ ទោះជាយ៉ាងណាក៏ដោយ គេហទំព័រផ្លូវការរបស់ FIFA មិនបានបញ្ជាក់លម្អិតអំពីបទល្មើសរបស់លោក Kim Jong Jin នោះទេ។ លោកក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៥,៧០០ ដុល្លារផងដែរ។ 

គួរបញ្ជាក់ថា សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ក្នុងជុំទី ៣ តំបន់អាស៊ី ត្រូវប៉ះគ្នាជាមួយនឹងជប៉ុន ថ្ងៃទី១៥ និងអារ៉ាប៊ីសាអូឌីត ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ហើយការប្រកួតទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Karno...៕

ប្រភព៖ Ballthai