FIFA Club World Cup នឹងចាប់ឆ្នោតនៅខែក្រោយនេះ
កាលបរិច្ឆេទចាប់ឆ្នោតប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ទម្រង់ថ្មីនឹងត្រូវធ្វីការចាប់ឆ្នោតថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុង Miami សហរដ្ឋអាមេរិក ដែលជាប្រទេសទទួលធ្វើម្ចាស់ផ្ទះការប្រកួត។ ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ខែមិថុនា ដល់ថ្ងៃទី១៣ខែកក្កដា។
ក្រុមចំនួន ៣២ នឹងត្រូវបែងចែកជា ៨ ពូលដែលក្នុងមួយពូលៗមាន ៤ ក្រុម។ ក្រុមខ្លាំងបំផុតចំនួន២ក្នុងពូលនីមួយៗ ត្រូវឡីងទៅប្រកួតនៅវគ្គ ១៦ ក្រុម។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមដែលត្រូវចូលរួមប្រកួតគឺៈ
១-អង់គ្លេស៖ Manchester City, Chelsea ។
២-អេស្ប៉ាញ៖ Real Madrid, Atletico Madrid ។
៣-អាល្លឺម៉ង់៖ Bayern Munich, Dortmund ។
៤-អ៊ីតាលី៖ Inter Milan, Juventus។
៥-បារាំង៖ Paris Saint-Germain។
៦-ព័រទុយហ្គាល់៖ Benfica, Porto ។
៧-អូទ្រីស៖ Red Bull Salzburg ។
៨-ប្រេស៊ីល៖ Palmeiras, Flamengo, Fluminense និងក្លឹបមួយទៀតមិនទាន់ត្រូវបានកំណត់នៅឡើយ។
៩-អាហ្សង់ទីន៖ River Plate, Boca Juniors ។
១០-សហរដ្ឋអាមេរិក៖ Inter Miami, Seattle Sounders ។
១១-ម៉ិកស៊ិក៖ Monterrey, Leon, Pachuca ។
១២-អារ៉ាប៊ីសាអូឌីត៖ Al Hilal ។
១៣-ជប៉ុន៖ Urawa Red Diamonds។
១៤-សាធារណរដ្ឋកូរ៉េ៖ អ៊ុលសាន។
១៥-អេហ្ស៊ីប៖ Al Ahly។
១៦-ម៉ារ៉ុក៖ Wydad។
១៧-ទុយនីស៊ី៖ Esperance de Tunis។
១៨-អាហ្រ្វិកខាងត្បូង៖ Mamelodi Sundowns ។
១៩-អេមីរ៉ាតអារ៉ាប់រួម៖Al Ain។
២០-នូវែលសេឡង់៖ ទីក្រុង Auckland៕