Ronaldo ទម្លាក់ចោលមហិច្ឆិតាគ្រាប់បាល់ទី ១០០០

Nov 13, 2024 - 16:56
 36
ចែករំលែកទៅកាន់

Cristiano Ronaldo ដែលពីមុនបានបង្ហាញមហិច្ឆិតាចង់រកគ្រាប់បាល់ឱ្យបាន ១០០០ គ្រាប់មុននឹងចូលនិវត្តន៍ បានអះអាងប្រាប់អ្នកសារព័ត៌មានមុនការប្រកួតពានរង្វាន់The Nation League ថាពេលបច្ចុប្បន្ននេះខ្ញុំប្រឈមមុខនឹងជីវិតរស់របស់ខ្ញុំ ដូច្នេះ ខ្ញុំមិនចង់គិតអ្វីក្នុងរយៈពេលវែងទៀតទេ។ ក្នុងន័យនេះមានន័យថាគ្រាប់បាល់ទី ១០០០ របស់រូបគេទោះបានឬមិនបានក្តី មិនមែនជាបញ្ហាអ្វីនោះទេ។

ពាក់ព័ន្ធទៅនឹងអនាគត Ronaldo ទទួលស្គាល់ថាខ្ញុំត្រូវតែគិតនិងធ្វើអ្វីៗពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលគាត់វាយតម្លៃការឆ្លើយតបរាងកាយគាត់ទៅនឹងការប្រកួត។ គាត់បានបន្តថា ខ្ញុំទន្ទឹងរង់ចាំការឆ្លើយតបពីជើងរបស់ខ្ញុំដែលវានឹងផ្តល់ចម្លើយឱ្យខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ប្រសិនបើយើងអាចឈានដល់ ១០០០ គ្រាប់នោះជាការល្អ ប៉ុន្តែប្រសិនបើយើងធ្វើមិនបាន ក៏ខ្ញុំនៅតែជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររួចទៅហើយ។ ម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំសម័យកាល ដែលមានអាយុ៤០ឆ្នាំក្នុងខែកុម្ភៈ ឆ្នាំ២០២៥បច្ចុប្បន្នស៊ុតបញ្ចូលទីបាន ៩០៨ គ្រាប់៕