ប៉ារ៉ាហ្គាយបង្កីតច្បាប់ប្រឆាំង Messi មុនប្រកួតជម្រុះ World Cup

Nov 13, 2024 - 17:00
 22
ចែករំលែកទៅកាន់

ប្រទេសប៉ារ៉ាហ្គាយបានចាត់វិធានការច្បាប់ដ៏តឹងរ៉ឹងនិងចម្លែកមួយដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ Lionel Messi នៅក្រៅទីលានប្រកួតក្នុងអំឡុងពេលប្រកួតជម្រុះ World Cup ឆ្នាំ២០២៦ ជាមួយនឹងក្រុមអាហ្សង់ទីន។ ច្បាប់នេះគឺហាមអ្នកគាំទ្រដែលចូលទស្សនានៅពហុកីឡដ្ឋាន the Defensores del Chaco មិនត្រូវឱ្យពាក់អាវដែលបង្ហាញឈ្មោះរបស់កីឡាករខ្សែប្រយុទ្ធ Messi ទេ។

លោក Fernando Villasboa នាយកគ្រប់គ្រងបាល់ទាត់បារ៉ាហ្គាយបានពន្យល់ថា អ្នកគាំទ្រដែលពាក់អាវក្រុមជម្រីសជាតិអាហ្សង់ទីនដែលមានឈ្មោះMessi ក្លិប Barcelona Inter Miami នឹងត្រូវបិទទ្វារមិនឱ្យចូល។ ថ្លែងប្រាប់វិទ្យុ Radio La Red ដែលត្រូវបានដកស្រង់ដោយ beIN Sports លោក Villasboa បានបំភ្លឺថា គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យពាក់អាវរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្លឹបអាហ្សង់ទីន ឬក្លឹបដែលមានឈ្មោះកីឡាករបរទេសនោះទេ។ យើងចង់ឱ្យពហុកីឡដ្ឋាន  Defensores del Chaco រំលេចពណ៌ក្រុមជម្រីសជាតិរបស់យើងដើម្បីផ្តល់ការគាំទ្រដល់កីឡាករ ដែលពួកគេសមនឹងទទួលបានការគាំទ្រដ៏កក់ក្តៅរបស់យើង។

នេះមិនមែនជាលីកទីមួយទេដែលប៉ារ៉ាហ្គាយបានប្រើវិធានការស្រដៀងគ្នានេះ។ការប្រកួតថ្មីៗនេះជាមួយប្រេស៊ីល ប៉ារ៉ាហ្គាយក៏បាន រារាំងអ្នកគាំទ្រមិនឱ្យពាក់អាវ Vinícius Júniorដែរ។ ក្រុមអាហ្សង់ទីនត្រូវធ្វីដំណីទៅផ្ទះប៉ារ៉ាហ្គាយនៅថ្ងៃទី១៥ វិច្ឆិកា ២០២៤៕