Carsley ៖ លោក Tuchel អាចដឹកនាំអង់គ្លេសឈ្នះ World Cup ២០២៦

Nov 21, 2024 - 13:09
 6
ចែករំលែកទៅកាន់

គ្រូបង្វឹកបណ្ដោះអាសន្ន Lee Carsley បាននិយាយថាក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Thomas Tuchel ដែលនឹងចូលមកកាន់តំណែងក្រុមជម្រើសជាតិអង់គ្លេសនៅខែមករាខាងមុខនេះ មានឧបករណ៍គ្រប់គ្រាន់តាមអ្វីដែលគាត់ត្រូវការដើម្បីឈ្នះការប្រកួត World Cup ឆ្នាំ២០២៦ ប៉ុន្តែការស្វែងរកតុល្យភាពត្រឹមត្រូវសម្រាប់ក្រុមគឺជាគន្លឹះដ៏សំខាន់មួយ។

គ្រូបង្វឹកវ័យ ៥០ ឆ្នាំបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា៖ ខ្ញុំគិតថាអង់គ្លេសកំពុងស្ថិតក្នុងស្ថានភាពដ៏ល្អដើម្បីឈ្នះពាន។ យើងមានទេពកោសល្យដើម្បីធ្វើវា។ ពេលនេះខ្ញុំមានសំណាងណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍World Cup ពី-បីដងចុងក្រោយ ស្របពេលដែកីឡាករមានទម្រង់លេង ទាំងកាយសម្បទា និងផ្លូវចិត្តល្អ ។យើងមានកីឡាករល្អគ្រប់តំបន់ទាំងអស់។ យើងគ្រាន់តែត្រូវការលេងវាតាមលំដាប់លំដោយ... និងស្វែងរកតុល្យភាពនោះជាការល្អហើយ។ ការដឹកនាំក្រុមជម្រើសជាតិអង់គ្លេសរយៈពេលប្រាំមួយប្រកួត បានបញ្ចប់ជាមួយនឹងជ័យជម្នះ ៥-០ កាលពីថ្ងៃអាទិត្យលើប្រទេសអៀរឡង់ ដែលបានធានាបាននូវការឡើងទៅកាន់ក្របខណ្ឌកំពូលរបស់ Nations League ។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដែលធ្លាប់គ្រប់គ្រង Paris St Germain, Chelsea និង Bayern Munich ត្រូវបានតែងតាំងកាលពីខែមុន ហើយនឹងចូលកាន់តំណែងនៅខែមករា។ អតីតអ្នកចាត់ការ Gareth Southgate បានដឹកនាំប្រទេសអង់គ្លេសឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ ២០១៨ប៉ុន្តែ Carsley គិតថា Tuchel អាចដឹកនាំអង់គ្លេសឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំ២០២៦ នៅក្នុងការប្រកួតនៅអាមេរិកខាងជើង៕

ប្រភព៖ Reuters