Pep Guardiola យល់ព្រមបន្តកុងត្រាថ្មីជាមួយ Man City

Nov 21, 2024 - 13:14
 9
ចែករំលែកទៅកាន់

គ្រូបង្វឹករបស់ក្លិប Manchester City លោក Pep Guardiola បានយល់ព្រមបន្តចុះកុងត្រាថ្មីរយៈពេល១ឆ្នាំជាមួយក្រុមជើងឯក Premier League រហូតដល់ឆ្នាំ ២០២៦។ កិច្ចសន្យាថ្មីនេះ រួមមានជម្រើសបន្តមួយឆ្នាំទៀត។កិច្ចសន្យាបច្ចុប្បន្នរបស់លោក Pep ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២២ នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានគ្រប់គ្រងក្លិបកុមារភាព Barcelona ពីឆ្នាំ ២០០៨-១២ ហើយបានចំណាយពេលបីឆ្នាំក្នុងការដឹកនាំក្លិបយក្សរបស់អាល្លឺម៉ង់ Bayern ដោយបានឈ្នះពានរង្វាន់លីកចំនួនបីនៅក្លិបនីមួយៗ មុនពេលចូលរួមជាមួយ City ។

បុរសសញ្ជាតិអេស្ប៉ាញវ័យ ៥៣ ឆ្នាំដែលបានចូលរួមជាមួយក្លិបអង់គ្លេស តាំងឆ្នាំ ២០១៦ បានដឹកនាំ City ឱ្យឈ្នះពានរង្វាន់លីកចំនួន ៦ដង FA Cup ពីរ និងពានរង្វាន់ Champions League ជាផ្នែកមួយនៃការឈ្នះបីដងរបស់ពួកគេក្នុងឆ្នាំ ២០២៣ រួមជាមួយនឹង FIFA Club World Cup និង League Cup ចំនួនបួនផងដែរ។ Man City ឈរនៅលេខរៀងទី ២ ក្នុងតារាង Premier League ដោយមាន៥ ពិន្ទុតាមពីក្រោយក្រុម Liverpool បន្ទាប់ពី ១១ ប្រកួត៕

ប្រភព​៖ Reuters