វីរបុរសប្រេស៊ីលទិញផ្ទះតម្លៃជាងកន្លះលានដុល្លារនៅឌូបៃ
ទោះបីអនាគតរបស់ Neymar នៅជាមួយក្លិប Al-Hilal ស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារតែបញ្ហារបួសយ៉ាងណាក៏ដោយ ក៏មិនអាចបញ្ឍប់មហិច្ឆិតារបស់រូបគេក្នុងការទិញទ្រព្យសម្បតិ្តនៅក្នុងប្រទេសនេះទេ។ របួសរ៉ាំរ៉ៃបានធ្វីឱ្យកីឡាកររូបនេះបង្ហាញខ្លួនបានត្រឹមតែ ៧ ដងប៉ុណ្ណោះក្នុងរយៈពេល ១៥ ខែលើកិច្ចសន្យាជាង ៣ លានដុល្លារក្នុងមួយសប្តាហ៍។
យោងតាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា វីរបុរសប្រេស៊ីលបានទិញផ្ទះប្រភេទ Penthouse តម្លៃជាង ៥៤ លានដុល្លារក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមានជណ្តើរយន្តរថយន្តឯកជនឡើងទៅដល់មាត់ទ្វារវិមានរបស់រូបគេតែម្តង។ អ្នកអភិវឌ្ឍន៍អគារលោក Binghatti និយាយថា អតីតខ្សែប្រយុទ្ធ Barcelonaបានទិញគេហដ្ឋានប្រណីតដែលគេហៅថា Sky Mansions នៅក្នុងប្លុក Bugatti Residences ផ្តាច់មុខ។ វាមានអាងហែលទឹកឯកជនមួយដែលមានទេសភាពដ៏ធំទូលាយនៃទីក្រុងឌូបៃហើយវាក៏មិនចាំបាច់ចាកចេញពីយានជំនិះរបស់អ្នក ដើម្បីឡើងទៅកាន់វិមានផ្ទាល់ខ្លួនរបស់អ្នកដែរ ដោយសារតែវាមានជណ្តើរយន្តផ្ទាល់ខ្លួន។
ពួកគេក៏បានអួតពីសម្រស់អាគារផងដែរ ដោយបំពាក់ជាមួយនឹងពន្លឺធម្មជាតិ ចាប់ពីបង្អួចជាន់ក្រោមដល់ពិដាននៃលំនៅដ្ឋាននីមួយៗ និងកន្លែងបើកចំហរ បង្កើតបរិយាកាសល្អ និងធំទូលាយនិងរួំបញ្ចូល កន្លែងហាត់ប្រាណ និងក្លិបសម្រាប់តែសមាជិកគ្រួសារផ្តាប់មុខ។ ការទិញគេហដ្ឋានដ៏ប្រណីតនេះ បានកើតឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីគាត់បានទិញដីនៅជាប់មាត់ទឹកនៅទីក្រុង Miami សហរដ្ឋអាមេរិក ក្នុងតម្លៃជាង៣០លានដុល្លារ។ ការទិញផ្ទះនៅអាមេរិក វាបានជំរុញឱ្យមានមន្ទិលសង្ស័យពីទំនាក់ទំនងនៃការផ្ទេរទៅលេងឱ្យក្លិប Inter Miami របស់ David Beckham ជាពិសេសលទ្ធភាពនៃការបង្កើត "MSN" ជួរមុខ ៣ ដ៏ល្បីល្បាញរបស់ Barcelona ជាមួយ Lionel Messi និង Luis Suarez ៕