អារ៉ាប៊ីសាអូឌីតបញ្ចេញរូបភាពកីឡដ្ឋានបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤

Nov 21, 2024 - 13:29
 11
ចែករំលែកទៅកាន់

កាលពីថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤ ប្រទេសអារ៉ាប៊ីសាអូឌីតបញ្ចេញរូបភាពគម្រោងកីឡដ្ឋានថ្មី King Salman ដែលមានសមត្ថភាពផ្ទុកមនុស្សបានជាង ៩២០០០នាក់ សម្រាប់ទទួលបើក និងបិទការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤។ កីឡដ្ឋានជាតិថ្មី ត្រូវបានរចនាដោយស្ថាបត្យករល្បីលើពិភពលោកដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ​២០២៩។ គណៈកម្មការសែរាជវង្សសម្រាប់ទីក្រុង Riyadh និងក្រសួងកីឡាបានចេញផ្សាយគម្រោងប្លង់អំពីរូបរាងជាមួយនឹងការរចនា ផ្អែកលើទេសភាពធម្មជាតិដ៏គួរឱ្យទាក់ទាញរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

កីឡដ្ឋាននេះនឹងមានកន្លែងកីឡាផ្សេងៗជាច្រើន កន្លែងពាណិជ្ជកម្ម និងកន្លែងកម្សាន្តនានា ដោយអារ៉ាប៊ីសាអូឌីតសង្ឃឹមថាពហុកីឡដ្ឋាននេះអាចធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិ រួមទាំងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ ផងដែរ។ វាក៏នឹងមានកន្លែងសម្រាប់រាជវង្ស Royal Box កន្លែងទទួលភ្ញៀវ កៅអី VVIP ចំនួន ៣០០ និងកៅអី VIP ចំនួន២២០០ ហើយនឹងមានអេក្រង់ខាងក្នុង សួនច្បារ និងផ្លូវដើរនៅលើដំបូលរបស់វាជាមួយនឹងទិដ្ឋភាពទេសភាពនៃ King Abdulaziz Park ៕

ប្រភព​៖ The Sun