Meta បានវិនិយោគទិញភាគហ៊ុនរបស់ក្លិប San Diego FC របស់សហរដ្ឋអាម៉េរិក

Nov 21, 2024 - 13:52
 12
ចែករំលែកទៅកាន់

អតីតកីទ្បាករ Chelsea និង Manchester United ខ្សែបម្រើ Juan Mata បានវិនិយោគទិញភាគហ៊ុនរបស់ក្លិប San Diego FC ដែលស្ថិតនៅក្នុងក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាម៉េរិក។

Mata វ័យ ៣៦ ឆ្នាំរូបនេះបានផ្លាស់ទៅលេងក្នុងក្របខណ្ឌ A-League របស់ប្រទេសអូស្ត្រាលី ក្នុងខែកញ្ញា ដោយលេងឱ្យក្លិប Western Sydney Wanderers។ ក្លិប San Diego FC នឹងចូលរួម MLS ក្នុងឆ្នាំ ២០២៥ និងជាក្រុមទី ៣០ ក្នុងការប្រកួត។ Mata បានឈ្នះពានរង្វាន់ធំចំនួន ៦ ក្នុងអំឡុងពេល ១១ ឆ្នាំនៅក្នុងក្របខណ្ឌ English Premier League ជាមួយ Chelsea និង Manchester United រួមទាំង Champions League ផងដែរ ។ លើសពីនេះទៀត រូបគេក៏បាន​ជួយ​អេ​ស្ប៉ា​ញ​ឈ្នះ​ពាន World Cup ឆ្នាំ ២០១០ និង Euro ឆ្នាំ ២០១២ ប៉ុន្តែរូបគេមិនបាន​បង្ហាញ​ខ្លួន​ឱ្យក្រុមជម្រើសជាតិ​តាំង​ពី​ឆ្នាំ ២០១៦ មកម្ល៉េះ។ 

គួរជម្រាបថា Mata បានក្លាយជាមនុស្សទី១ ដែលកំពុងនៅចាប់អាជីពជាកីឡាករបាល់ទាត់ និងក្លាយជាម្ចាស់ភាគហ៊ុនស្របពេលដំណាលគ្នាក្នុងប្រវត្តិសាស្ត្របាល់ទាត់អាមេរិក MLS៕

ប្រភព៖ BBC