Lamine Yamal ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអង្គការ UNICEF
ខ្សែប្រយុទ្ធ Lamine Yamal ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់អង្គការយូនីសេហ្វ (UNICEF) ដោយឈរលើមូលដ្ឋានភាពល្បីល្បាញនិងស្មោះត្រង់។ រូបគេបានក្លាយជាតួឯក នៃការការពារសិទ្ធិកុមារពិភពលោកក្នុងនាមជាឯកអគ្គរដ្ឋទូត UNICEF។
UNICEF បានចែករំលែកវីដេអូរបស់ Lamine ដែលកំពុងអានសំបុត្រមួយទៅកាន់ប្អូនប្រុសអាយុ ២ឆ្នាំ របស់រូបគេឈ្មោះ Keyne បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានប្រកាស។ កេរ្តិ៍ឈ្មោះរបស់ Lamine គឺជាមូលហេតុដែល UNICEF ផ្តល់ជូនរូបគេនូវកិច្ចព្រមព្រៀងបែបនេះ។