Salah កំពុងនាំមុខគេសម្រាប់ពាន Ballon d'Or ឆ្នាំ២០២៥

Nov 22, 2024 - 15:00
 0
ចែករំលែកទៅកាន់

យោងតាមសេចក្តីរាយការណ៍ពី Goal បានឱ្យដឹងថាខ្សែប្រយុទ្ធ Mohamed Salah កំពុងឈរនៅកំពូលតារាងសម្រាប់ការប្រជែងយកពានរង្វាន់ Ballon d'Or ឆ្នាំ២០២៥។ ប្រភពខាងលើនេះបាន​ដាក់​ចំណាត់​ថ្នាក់​កីឡាករដែល​​ទំនង​បំផុត​ចំនួន ១៥ រូបសម្រាប់ប្រជែងយក​ពាន​រង្វាន់ Ballon d'Or ឆ្នាំ២០២៥ ​សម្រាប់​រដូវ​កាល ២០២៤-២៥។ ខ្សែប្រយុទ្ធ Liverpool ឈរតំណែងកំពូលនាំមុខ Lewandowski លេខ២ និង Raphinha របស់ FC Barcelona ទាំងពីរ។ 

ជាមួយនឹងការស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងជួយមិត្តរួមក្រុមបានចំនួន ១០ដង  Salah បានជាប់ចំណាត់ថ្នាក់កំពូល ដែលមានន័យថារូបគេមានឱកាសពិតប្រាកដក្នុងការក្លាយជាកីឡាករបាល់ទាត់អាហ្វ្រិកដំបូងគេក្នុងរយៈពេល ៣០ឆ្នាំ ដើម្បីឈ្នះពានរង្វាន់នេះ។ រូបគេអាចជាបុរសដែលបញ្ចប់ការរង់ចាំយ៉ាងយូររបស់ទ្វីបអាហ្រ្វិក សម្រាប់អ្នកឈ្នះ Ballon d'Or ដំបូងចាប់តាំងពី George Weah ក្នុងឆ្នាំ ១៩៩៥។ ថ្វីដ្បិតតែរូបគេបានបំបែកឯតទគ្គកម្មសម្រាប់ Liverpool ក៏ដោយ តំណែងខ្ពស់បំផុតរបស់ Salah ក្នុងការបោះឆ្នោតពានរង្វាន់ Ballon d'Or គឺលេខ៥  ក្នុងឆ្នាំ ២០១៩និង ២០២២៕

ប្រភព៖ Goal