Abde Ezzalzouli ក្លាយជាកីឡាកររត់លឿនបំផុតនៅអឺរ៉ុប

Nov 22, 2024 - 15:08
 0
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ Givemesport.com ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថាខ្សែបម្រើស្លាបម៉ារ៉ុករបស់ Abde Ezzalzouli របស់ក្លឹបបាល់ទាត់អេស្ប៉ាញBetis ជាប់ជាកីឡាករដែលមានល្បឿនលឿនបំផុតក្នុងចំណោមកីឡាករលីកកំពូលទាំង៥របស់អឺរ៉ុបក្នុងឆ្នាំ២០២៤-២៥។ កីឡាករវ័យ២២ឆ្នាំ អាចរត់បានល្បឿនអតិបរមា ៣៥,៥ គីឡូម៉ែត្រក្នុងមួយម៉ោងនៅរដូវកាលនេះ។ ថ្វីត្បិតតែមានទេពកោសល្យនិងមិនសូវមានគេស្គាល់ក៏ដោយ កីឡាករវ័យក្មេងដែលផ្លាស់ពីក្លិប FC Barcelona កាលពីពីររដូវក្តៅមុន នឹងមានអនាគតភ្លឺស្វាង។

ចំណែកឯកីឡាករដែលមានល្បឿនលឿនចំនួន៩នាក់ផ្សេងទៀតរួមមានៈ

១-កីឡាករ Bradley Barcola ក្លិប Paris SG គឺ៣៥,៣គីឡូម៉ែត្រក្នុង១ម៉ោង។

២-កីឡាករ Andrei Ratiu ក្លិប Vallecano គឺ ៣៥,១គីឡូម៉ែត្រក្នុង១ម៉ោង។

៣-កីឡាករ Diego Moreira ក្លិប Strasbourg គឺ ៣៤,៩គីឡូម៉ែត្រក្នុង១ម៉ោង។

៤-កីឡាករ Emanuel Emegha ក្លិប Strasbourg គឺ ៣៤,៩គីឡូម៉ែត្រក្នុង១ម៉ោង។

៥-កីឡាករ Antonee ក្លិប Fulham គឺ៣៤,៧គីឡូម៉ែត្រក្នុង១ម៉ោង។

៦-កីឡាករ Erling Haaland ក្លិប Manchester Cityគឺ ៣៤,៦គីឡូម៉ែត្រក្នុង១ម៉ោង។

៧-កីឡាករ Anthony Elanga ក្លិប Nottingham គឺ ៣៤,៥គីឡូម៉ែត្រក្នុង១ម៉ោង។

៨-កីឡាករ Aaron Wan-Bissaka ក្លិប West Ham គឺ ៣៤,២គីឡូម៉ែត្រក្នុង១ម៉ោង។

៩-កីឡាករ Raoul ក្លិប Bellanova គឺ ៣៤,១គីឡូម៉ែត្រក្នុង១ម៉ោង៕

 ប្រភព៖ Givemesport.com