Olivier Giroud ដាក់លក់ដេញថ្លៃ​អាវ ដើម្បី​ការងារសប្បុរសធម៌

Nov 27, 2024 - 10:45
 5
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Olivier Giroud របស់ក្លិប Los Angeles FC បានដាក់លក់ដេញថ្លៃអាវដែលរូបគេពាក់ក្នុងអំឡុងពេលប្រកួតពានរង្វាន់ LAFC ដើម្បីប្រមូលប្រាក់ជួយដល់អង្គការ SOS Chrétiens d'Orient ដែលជាអង្គការជួយដល់គ្រិស្តបរិស័ទត្រូវបានបៀតបៀនជាពិសេសនៅក្នុងប្រទេសអាមេនី។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Chelsea ដែលមានជំនឿដ៏មុតមាំទៅលើសាសនាគ្រិស្តនិងមានការលះបង់ខ្ពស់ចំពោះបុព្វហេតុមនុស្សធម៌ បានបង្ហាញការគាំទ្រជាថ្មីម្តងទៀតចំពោះ បងប្អូនប្រុសស្រីគ្រីស្ទានទាំងអស់ដែលត្រូវបានគេបៀតបៀននៅតំបន់បូព៌ា និងជាពិសេសនៅក្នុងប្រទេសអាមេនី។

ថ្លែងនៅក្នុងវីដេអូមួយដែលបានចែករំលែកកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងព្រឹត្តិការណ៍មួយរៀបចំឡើងសម្រាប់ ការដេញថ្លៃ កីឡាករ Giroud បាននិយាយថាដូចដែលព្រះយេស៊ូបានមានបន្ទូលការឲ្យឬការចែករំលែកទាន មានការអរគុណច្រើនជាងការទទួល។ វាជាកិត្តិយសសម្រាប់ខ្ញុំក្នុងការដាក់អាវនេះ​​លក់ដេញថ្លៃ។ សារព័ត៌មាន Le Parisien បានរាយការណ៍ថា អាវដែលត្រូវបានជ្រើសរើសដើម្បីដាក់លក់ដេញថ្លៃគឺត្រូវបានពាក់ដោយ Giroud អំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup កាលពីថ្ងៃទី ២៣ ខែកញ្ញាឆ្នាំមុន ដែលក្លឹបរបស់លោកLAFC បានឈ្នះជើងឯក។

Giroud បាននិយាយថា ខ្ញុំមានអារម្មណ៍រីករាយដែលបានឈ្នះពានរង្វាន់ថ្មីនេះ ហើយខ្ញុំដឹងថាការបរិច្ចាគនេះនឹងផ្តល់ពរដល់បងប្អូនប្រុសស្រីទាំងអស់របស់យើងដែលត្រូវគេបៀតបៀននៅថ្ងៃនេះដែលត្រូវការការគាំទ្រ។នេះមិនមែនជាលើកទី១នោះទេដែល Giroud បានធ្វើរឿងបែបនេះ កាលពីឆ្នាំ២០២៣ Giroud បានដាក់លក់ដេញថ្លៃអាវដែលគាត់ពាក់ក្នុងអំឡុងពេល ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២វគ្គ១/ ចុងក្រោយ។ ការលក់ពេលនោះប្រមូលប្រាក់បានជាង៤០០០០ដុល្លារ ដែលគាត់បានបរិច្ចាគទៅឱ្យគ្រឹស្តបរិស័ទ ក្នុងប្រទេសអាមេនី៕