តើក្លិបណាឈ្នះការប្រកួតសរុបច្រីនជាងគេនៅក្នុងក្របខណ្ឌ EPL?
ក្លិបហង្សក្រហម Liverpool គឺជាក្រុមដែលឈ្នះការប្រកួតច្រីនជាងគេបំផុតនៅក្នុងក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស English Premier League ។ Liverpool ឈ្នះការប្រកួតសរុបចំនួន ២០៦៩ ដងនាំមុខក្លិប Arsenal ដែលឈ្នះការប្រកួត ២០០០ ដងឈរចំណាត់ថ្នាក់លេខ២ ខណៈដែលម្ចាស់ជើងឯក ២០ សម័យកាល Manchester United ឈរចំណាត់ថ្នាក់លេខ៣ ឈ្នះ ១៩១០ប្រកួត។
ដោយឡែកក្លិបជើងឯក Premier League ៤ សម័យកាលជាប់គ្នាៗ Manchester City ឈ្នះ ១៥៩៧ ឈរលំដាប់លេខ៦បន្ទាប់ពី Everton ឈ្នះ ១៩០១និង Aston Villa ឈ្នះ ១៧២៤ប្រកួត។ ប្រវត្តិសាស្ត្រ ១៣២ ឆ្នាំរបស់ Liverpool ពួកគេបានចំណាយពេល ១០៩ រដូវកាលក្នុងក្របខណ្ឌកំពូលបាល់ទាត់អង់គ្លេស។ ក្លិបនេះឈ្នះពានចំនួន ១៩ ឈរលំដាប់លេខ២បន្ទាប់ Manchester United ដែលបានឈ្នះពានរង្វាន់កំពូលនេះ ២០ ដង។ ការឈ្នះពានចំនួន ១១ ដងនៅចន្លោះឆ្នាំ ១៩៧២ និង ១៩៩០ បានបង្ហាញពីយុគសម័យមាសសម្រាប់ក្រុម Liverpool៕