PSG ប្រកាសពីគម្រោងសាងសង់កីឡដ្ឋានថ្មី

Nov 27, 2024 - 10:54
 1
ចែករំលែកទៅកាន់

ក្លិប Paris Saint Germain បានប្រកាសពីគម្រោងសាងសង់កីឡដ្ឋានថ្មី និងទំនើបមួយដែលមានសមត្ថភាពផ្ទុកទស្សនិកជនបាន ៦០០០០នាក់។ ក្លិបកំពុងសម្លឹងមើលទីតាំងចំនួន៣គឺ Saint-Cloud Montigny-le-Bretonneux និង Poissy of Stellantis ដែលនៅមិនឆ្ងាយពីទីតាំងចាស់ប៉ុន្មានទេ។

ជុំវិញនឹងបញ្ហានេះ ប្រធានក្លិបលោក Nasser Al-Khelaifi បាននិយាយថា៖ កីឡដ្ឋានរបស់ PSG គឺនៅពីក្រោយគូប្រជែងក្លិបបាល់ទាត់អឺរ៉ុប។ លោកបន្តថា៖ យើងជាក្លិបបាល់ទាត់មួយ... ពួកយើងត្រូវការកីឡដ្ឋានដ៏អស្ចារ្យពិតប្រាកដមួយ។ កីឡដ្ឋានដ៏ល្អបំផុតនៅក្នុងពិភពលោក។ ក្លិបអឺរ៉ុបផ្សេងទៀតបានសាងសង់កីឡដ្ឋានធំជាង និងទំនើបជាងមុន។ យើងនៅពីក្រោយអ្នកគ្រប់គ្នា។

PSG បានលេងនៅកីឡដ្ឋាន Parc des Princes តាំងពីឆ្នាំ១៩៧៣។ ការផ្លាស់ប្តូរទៅទីតាំងថ្មីដែលមានសមត្ថភាពដាក់មនុស្សបាន ៦០០០០ នឹងអនុញ្ញាតឱ្យមានអ្នកគាំទ្រជិត ១២០០០ បន្ថែមទៀតចូលទស្សនាបើប្រៀបធៀបទៅនឹងទស្សនិកជនអតិបរមា ៤៨៥៨៣ នៅកីដ្ឋានបច្ចុប្បន្ននេះ។ ចំណែកតម្លៃនៃការសាងសង់មិនទាន់ត្រូវបានទម្លាយឲ្យដឹងនៅឡេីយទេ៕