Lewandowski ស៊ុតបញ្ចូលទីលំដាប់ទី៣បន្ទាប់ពីខ្សែប្រយុទ្ធ២រូប

Nov 28, 2024 - 14:33
Nov 28, 2024 - 14:35
 9
ចែករំលែកទៅកាន់

បន្ទាប់ពីរកជ័យជម្នះមិនឃើញពីរប្រកួតជាប់ៗគ្នា (ចាញ់ Sociedad, ស្មើជាមួយ Celta ) ក្រុម Barcelona បានត្រឡប់មកវិញជាមួយនឹងជ័យជម្នះទៅលើក្រុម Brest ដោយលទ្ធផល៣-០កាលពីរាត្រីថ្ងៃពុធទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងការប្រកួតក្របខណ្ឌ UEFA Champions League ជុំទី៥។

ជ័យជម្នះនេះវាមិនត្រឹមតែជួយឱ្យ Barcelona ឡើងមកលេខ ២ ក្នុងតារាងប៉ុណ្ណោះទេ តែវាបានជួយឱ្យខ្សែប្រយុទ្ធចាស់វស្សា Lewandowski ដែលស៊ុតបញ្ចូលទីបាន ២គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនេះ ទទួលបានកំណត់ត្រាថ្មីមួយទៀតក្លាយជាកីឡាករទី៣ដែលស៊ុតបញ្ចូលទីបាន ១០០ គ្រាប់នៅក្នុងក្របខណ្ឌ UEFA Champions League បន្ទាប់ពី Cristiano Ronaldo និង Lionel Messi ។ Ronaldo គឺជាកីឡាករនាំមុខគេដោយស៊ុតបញ្ចូលទីបាន ១៤០ គ្រាប់ក្នុងការបង្ហាញខ្លួន១៨៣ដង តាមពីក្រោយដោយ Messi ដែលស៊ុតបាន១២៩គ្រាបក្នុង១៦៣ប្រកួត៕