Lamine Yamal បានឈ្នះពានរង្វាន់ Golden Boy ឆ្នាំ២០២៤

Nov 28, 2024 - 15:56
 10
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Lamine Yamal របស់ក្លិប FC Barcelona បានឈ្នះពានរង្វាន Golden Boy ឆ្នាំ ២០២៤ បន្ទាប់ពីរូបគេត្រូវបានបោះឆ្នោតជាប់ជាកីទ្បាករ ក្នុងចំណាមកីទ្បាករវ័យក្មេងអាយុក្រោម ២១ ឆ្នាំលេងល្អលើសគេ។ ពានរង្វាន់ឯកត្តជននេះត្រូវបានរៀបចំទ្បើងដោយកាសែតអ៊ីតាលី Tuttosport ត្រូវបានផ្តល់ទៅឱ្យកីឡាករល្អបំផុតរបស់ផ្នែកបុរសអឺរ៉ុបក្រោមអាយុក្រោម ២១ ឆ្នាំជាមួយនឹងការបោះឆ្នោតពីក្រុមអ្នកកាសែតកីទ្បាប៉ុណ្ណោះជារាល់ឆ្នាំ។ 

កីទ្បាករសញ្ជាតិអេស្ប៉ាញវ័យ ១៧ ឆ្នាំរូបនេះបានជាប់ជម្រើសដំបូងក្នុងក្រុមជាប់លាប់ កាលពីរដូវកាលមុន មុនពេលជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញគ្រងជើងឯក Euro ឆ្នាំ២០២៤ ។  ខ្សែបម្រើស្លាបរូបនេះរកបានមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានបួនគ្រាប់ទៀត ខណៈដែលរូបគេជាប់ឈ្មោះជាកីឡាករវ័យក្មេងប្រចាំទ្វីបអឺរ៉ុប។

មិនត្រូវតែប៉ុណ្ណោះ កាលពីខែតុលា Yamal ក៏ទើបតែបានឈ្នះពានរង្វាន់ Kopa Trophy ដែលជារង្វាន់សមមូលដែលត្រូវបានប្រគល់ឱ្យក្នុងអំឡុងពិធីប្រគល់ពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៤ ផងដែរ។ គួរជម្រាបថា Lamine Yama ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៨ ដងក្នុង ១៦ ប្រកួតក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ៕

ប្រភព៖ BBC