Real គ្រប់គ្រងបេក្ខភាពកីឡាករល្អបំផុតរបស់ FIFA

Nov 30, 2024 - 10:11
 12
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ FIFA ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាុះ២០២៤ បានឱ្យដឹងថា ក្លិប Real Madrid បានគ្រប់គ្រងបេក្ខភាពកីឡាករល្អបំផុតប្រចាំឆ្នាំ ២០២៤ របស់ FIFA ច្រើនជាងគេបំផុត ខណៈដែល Barcelona មានបេក្ខភាពតែម្នាក់គត់ ប៉ុន្តែបេក្ខភាពកីឡាការិនីច្រើនជាងគេ។ ប្រភពដដែលនោះបានឱ្យដឹងទៀតថា ជាមួយនឹងក្នុងចំណោមបេក្ខភាព ១០ ចុងក្រោយ មានកីឡាករមកពីក្លិបយក្ស LaLiga ចំនួន៦នាក់គិតក្នុងរយៈពេល ១២ខែចុងក្រោយនេះ។

កីឡាករទាំងនោះរួមមាន Dani Carvajal, Fede Valverde, Jude Bellingham, Vinícius Júnior, Kylian Mbappé និង Toni Kroos ដែលទើបចូលនិវត្តន៍ សុទ្ធតែមានឱកាសដណ្តើមពាននេះ រួមជាមួយនឹងកីឡាករមកពី Manchester City ២រូបគឺ Erling Haaland និង Rodri), តារាឆ្នើមរបស់ Barcelona មួយរូបគឺកីឡាករ Lamine Yamal, តារាឆ្នើមរបស់ Miami Lionel កីឡាករ Messi និងកីឡាករ Florian Wirtz របស់ក្លិប Leverkusen មួយរូបផងដែរ។​ Messi គឺ​ជា​អ្នក​ឈ្នះ​ពាននេះកាល​ពី​ឆ្នាំ​មុន ហើយ​កំពុង​ស្ថិតនៅក្នុងកំណាត់ផ្លូវឆ្ពោះទៅដណ្តីមពានរង្វាន់​ជា​លើក​ទី​បី​ជាប់​គ្នា។

គួររំឭកថាពានរង្វាន់បាល់ទាត់ល្អបំផុតផ្នែកបុរសរបស់ FIFA ឆ្នាំ ២០២៤ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតពីប្រធានក្រុម គ្រូបង្វឹក អ្នកកាសែត និងអ្នកគាំទ្រ ដែលសុទ្ធតែមានទម្ងន់ស្មើគ្នា។ ឥឡូវនេះអ្នកគាំទ្រអាចបោះឆ្នោតឱ្យអ្នកឈ្នះរបស់ពួកគេនៅលើ FIFA.com ការបោះឆ្នោតនឹងត្រូវផុតកំណត់នៅថ្ងៃទី ១០ ខែធ្នូ២០២៤៕