ខ្សែប្រយុទ្ធបីរូបប្រជែងគ្នាយកស្បែកជើងមាសអឺរ៉ុប ២០២៤-២៥
បន្ទាប់ពីបានឈ្នះស្បែកជើងមាសអឺរ៉ុបលើកដំបូងកាលពីរដូវកាលមុនជាមួយក្លិប Bayern Munich ពេលនេះខ្សែប្រយុទ្ធ Harry Kane កំពុងតែនាំមុខគេម្តងទៀតក្នុងបញ្ជីកីឡាករស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេសម្រាប់រដូវកាល ២០២៤-២៥ ។ កីទ្បាករសញ្ជាតិអង់គ្លេសវ័យ ៣១ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ១៤ គ្រាប់គិតត្រឹមជុំទី ១២ នៃការប្រកួតក្របខណ្ឌអាល្លឺម៉ង់ Bundesliga ។
ដោយទ្បែក សម្រាប់ខ្សែប្រយុទ្ធចាស់វស្សារបស់ក្លិប FC Barcelona គឺ Robert Lewandowski ឈរលំដាប់លេខ២ ស៊ុតបញ្ចូលទីបាន១៤ គ្រាប់នាំមុខ Erling Haaland របស់ក្លិប Manchester City ដែលស៊ុតបញ្ចូលទីបាន ១២ គ្រាប់ឈរចំណាត់ថ្នាក់ទី៣ ខណៈ Mohamed Salah ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ឈរចំណាត់ទី៤ ។
គួររំឭកថា Harry Kane របស់ Bayern Munich គឺជាអ្នកគ្រងដំណែងស្បែកជើងមាសរដូវកាល ២០២៣-២៤ ជាមួយនឹងការស៊ុតបញ្ចូលទីបាន ៣៦ គ្រាប់តាមពីក្រោយដោយ Serhou Guirassy ស៊ុតបាន ២៨គ្រាប់ ខណៈ Erling Haaland និង Kylian Mbappe បញ្ចប់ដោយ ២៧គ្រាប់៕