Cole Palmer ឈ្នះពានរង្វាន់ FSA 2024

Dec 3, 2024 - 16:32
 9
ចែករំលែកទៅកាន់

Cole Palmer ត្រូវបានបោះឆ្នោតជ្រើសរើសជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ ២០២៤ ដោយសមាគមអ្នកគាំទ្របាល់ទាត់ហៅកាត់ថា FSA ។ ក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ FSA បានសរសេរថា តារា Chelsea ទទួលបានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការបោះឆ្នោតពីសាធារណជន ។

តារាឆ្នើមរបស់ Chelsea បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីរូបគេបានផ្ទេរពី Manchester City ចូលរួមជាមួយក្រុមតោខៀវ ក្នុងឆ្នាំ២០២៣។ រូបគេស៊ុតបញ្ចូលទីបាន២៥គ្រាប់ និងជួយមិត្តរួមក្រុមបាន១៥ដងក្នុងការបង្ហាញខ្លួន៤៥ដងនៅគ្រប់ការប្រកួតទាំងអស់។ Cole Palmer បានផ្តួលកីឡាករផ្សេងទៀតនៅក្នុងបញ្ជីសម្រាំងគឺ Erling Haaland, Rodri, Bukayo Saka, Ollie Watkins និង Mohamed Salah ។ Palmer ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដីដោយនិយាយ​ថា អរគុណ​អ្នក​រាល់​គ្នា​ដែល​បាន​បោះឆ្នោត​ឱ្យ​ខ្ញុំ។ វា​ជា​កិត្តិយស​ណាស់​ដែល​បាន​ក្លាយ​ជា​កីឡាករក្លឹប Chelsea ដំបូង​​ឈ្នះ​ពាន​រង្វាន់​នេះ៕