ការប្រកួត World Cup 2036 អាចធ្វើឡើងនៅខែមករា
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ អាចនឹងចាប់ផ្តើមនៅខែមករា រយៈពេលដប់ខែលឿនជាងការរំពឹងទុក។ គម្រោងរំកិលការប្រកួតនេះមានន័យថាកាលវិភាគប្រកួត Premier league ត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរម្តងទៀត ដូចពេលដែលប្រកួតបាល់ទាត់ពិភពលោក ២០២២នៅប្រទេសកាតា ដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា។
កាលបរិច្ឆេទប្រកួតរបស់អារ៉ាប៊ីសាអូឌីតគឺស្របនឹងកាលវិភាគដែលបានរំពឹងទុកនៃអំឡុងពេលសាសនារ៉ាម៉ាដាន ជាពេលដែលអ្នកកាន់សាសនាឥស្លាមត្រូវតមអាហារពេលថ្ងៃ ដូច្នេះការចាប់ផ្តើមប្រកួតគឺអាចធ្វើឡើងនៅដើមខែមករា។ តំណាងសមាគមសមាជិក Fifa ចំនួន២១១នាក់នឹងបញ្ជាក់ជាផ្លូវការពីប្រទេសដែលត្រូវធ្វើម្ចាស់ផ្ទះឆ្នាំ២០៣០ និង២០៣៤នៅក្នុងសមាជសប្តាហ៍ក្រោយ។ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ធ្វើឡើងជាចម្បងនៅក្នុងប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ទោះបីជាការប្រកួតបើកឆាកចំនួន ៣ត្រូវលេងនៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយក៏ដោយ។
អារ៉ាប៊ីសាអូឌីតគឺជាបេក្ខជនតែមួយគត់សម្រាប់ការរៀបចំព្រឹត្តិការណ៍ឆ្នាំ២០៣៤ជាមួយនឹងការសម្រេចចិត្តរួមគ្នាសម្រាប់ការប្រកួតទាំងពីរដែលរំពឹងថានឹងឆ្លងកាត់ ដោយការអបអរសាទរ។ជាផ្លូវការ ព្រឹត្តិការណ៍អារ៉ាប៊ីសាអូឌីតនៅតែត្រូវធ្វើនៅរដូវក្តៅ៕