ស្តេចនៅ Premier League ប្រាកដជា Haaland ចំណែក Mbappe ប្រវត្តិសាស្ត្រថ្មីនៅ PSG
បើយើងនិយាយអំពីកំណត់ត្រារកគ្រាប់បាល់របស់ Mohamed Salah នៅក្របខ័ណ្ឌលីគកំពូលអង់គ្លេសតែបើយើងគិតពី Haaland វិញគេត្រូវការតែ ២ គ្រាប់ទៀត ដើម្បីតាមស្មើ ឬ ៣ គ្រាប់ដើម្បីបំបែក កើតជាស្តេចគ្រាប់បាល់នៅ Premier League នឹងនាំមុខលើកំណត់ត្រាលំដាប់កំពូល ជើងចាស់ Alan Shearer ដែលរកគ្រាប់បាល់បាន ៣៤ គ្រាប់ នៅរដូវកាលឆ្នាំ ១៩៩៤/៩៥ ឲ្យកុលាបក្រហម Blackburn Rovers និង Andy Cole នៅរដូវកាលឆ្នាំ ១៩៩៣/៩៤ ឲ្យសេះសមុទ្រ Newcastle United។
ចំណែកឯនៅទឹកដីបារាំងវិញទៀតសោតងាកទៅអាប្អូនអណ្ដើកក៏បានជីកកំណត់ត្រាជាហូរហែ កែឈ្មោះខ្លួនឯងឲ្យទៅចំណុចកំពូលត្រឹមតែរយៈពេលខ្លី។ នៅជោគជ័យ ៣-១ របស់ PSG យកឈ្នះទៅលើ Lens តារាឆ្នើមវ័យ ២៤ ឆ្នាំ Kylian Mbappe បានទាំងគ្រាប់បាល់ បានទាំង Assist ។
ប្រភព : ESPN
កែសំរួលអត្ថបទ : Tulyak