កីឡាក​ Ronaldo ដាក់ជួលផ្ទះ​មួយ​ល្វែង​ជួល​យក​លុយ​ចាយលេង

Apr 21, 2023 - 09:32
 3
ចែករំលែកទៅកាន់

ទីតាំង​រស់នៅ​ដ៏​ស្កឹមស្កៃ​នោះ មាន​ទ្វារ​ចូល​រចនា​ពិសេស អម​ដោយ​ស្លាក​សញ្ញា CR មាន​បន្ទប់​គេង ៧ បន្ទប់​ទឹក ៩ មាន​អាង​ហែល​ទឹក​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ អម​ដោយ​បន្ទប់​ហាត់ប្រាណ ហើយ​បរិវេណ​ធំ​ទូលាយ​នៅ​ខាង​ក្រៅ​ក៏​មាន​ទីលាន​បាល់ទាត់​ឯកជន លើ​ក្រឡា​ផ្ទៃ​ដី​ទំហំ ៤ ០០០ ម៉ែត្រការ៉េ។គួរ​ឲ្យ​ដឹង​ថា ភូមិគ្រឹះ​របស់​ស្តេច​បាល់ទាត់​ព័រទុយហ្គាល់​ខាង​លើ ដំបូង​ឡើយ​ពេល​មិត្ត​ស្រី Georgina Rodriguez ទើប​ងើប​ចេញ​ពី​ជីវភាព​កម្រិត​មធ្យម ត្រឹម​ជា​បុគ្គលិក​នៅ​ហាង​លក់​ Gucci ​ពេល​មក​រស់នៅ​ទី​នោះ​ថ្មីថ្មោង ដល់​ថ្នាក់​នាង​ដើរ​វង្វេង ចង់​ទៅ​ផ្ទះ​បាយ​រក​ទឹក​ យក​មក​ទទួល​ទាន​ក៏​មិន​ឃើញ​ផង។

ប្រពន្ធពូដូបាន​បន្ត​ថា៖ “ផ្ទះ​នោះ​វា​ធំ​ខ្លាំង​ណាស់ តាំង​ពី​ក្មេង​មក ខ្ញុំ​ទម្លាប់​តែ​រស់នៅ​ក្នុង​បន្ទប់ Apartment តូចៗ ដល់​តែ​មក​រស់នៅ​ទី​នេះ ខ្ញុំ​សុំ​អស់​យោបល់ ជា​រួម​ប្រហែល​កន្លះ​ឆ្នាំ ទើប​ខ្ញុំ​អាច​ដឹង​ក្រឡុកក្រលៀត​ទាំង​អស់​ក្នុង​ផ្ទះ​នោះ”៕​

ប្រភព : បរទេស 
កែសំរួលអត្ថបទ : Tulyak