Rodrygo ប្រាប់ពីមូលហេតុអបអរស្តាយពូដូពេលប៉ះឆែលសុី

Apr 21, 2023 - 09:36
 2
ចែករំលែកទៅកាន់

ពីរគ្រាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Rodrygo បានជួយឱ្យ Madrid ទទួលជ័យជម្នះ ២-០ ដើម្បីនាំក្រុមរបស់លោក Carlo Ancelotti ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។កីឡាករ Santos វ័យ ២២ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីសរុបចំនួន ១៥គ្រាប់ក្នុង ៣៧ប្រកួត ដែលក្នុងនោះមានតែ ១៩ប្រកួតប៉ុណ្ណោះដែលបានបង្ហាញខ្លួនក្នុង១១នាក់ដំបូង។វាគឺបន្ទាប់ពីគ្រាប់បាល់ដំបូងរបស់គាត់ដែល Rodrygo លោតអបអរតាមស្ទីល Siuuu របស់ Ronaldo ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលវេលារបស់ Real Madrid។

ប្រភព : ESPN 
កែសំរួលអត្ថបទ : Tulyak