លោក Tebas ចង់ឃើញ Messi មកវិញ
ជាការពិតណាស់ ប្រធាន LaLiga លោក Tebas បានប្រាប់ Blaugrana កាលពីខែមុនថា ពួកគេនឹងត្រូវប្រមូលប្រាក់មកវិញនូវចំនួនដ៏ច្រើននៅក្នុងថ្លៃផ្ទេរ និងការកាត់បន្ថយប្រាក់ឈ្នួល មុនពេលធ្វើការចុះហត្ថលេខាណាមួយ។វានៅតែជាករណីដដែល ដោយលីគបានប្តេជ្ញាថានឹងមិនបន្ធូរបន្ថយច្បាប់របស់ខ្លួន ប៉ុន្តែ Tebas មើលឃើញផ្លូវទៅកាន់ Barca ក្នុងការចុះហត្ថលេខាលើ Messi ម្តងទៀត។
Barca អាចធ្វើការផ្លាស់ប្តូរ ពួកគេលក់កីឡាករ។ នោះជាអ្វីដែលយើងសង្ឃឹមថានឹងកើតឡើង ព្រោះខ្ញុំជាអ្នកគាំទ្រ Messi ហើយខ្ញុំចង់ឲ្យ Messi លេងក្នុងលីគរបស់យើង។ប៉ុន្តែយើងនឹងមិនផ្លាស់ប្តូររបទប្បញ្ញត្តិច្បាប់ទេ។ វាមានភាពស្មុគស្មាញ ប៉ុន្តែខ្ញុំគិតថាពួកគេមានសមត្ថភាពធ្វើវាបាន”៕
ប្រភព : ESPN
កែសំរួលអត្ថបទ : Tulyak