Upamecano បានប្តូរឈ្មោះថ្មីថា UpaMaguire
ថានេះជាសំណាងទៅចុះ ផ្លោះដល់តែ ១៥ នាទីបន្ទាប់ ក៏ Upamecano ដដែល បានសាងកំហុសជាថ្មី ដោយបន្ទាប់តែ Ilkay Gundogan ព្យាយាមស៊ុតបាល់សំដៅមកប្រអប់ ក៏ស្រាប់តែកីឡាករវ័យ ២២ ឆ្នាំ រារាំងមិនបានល្អ នាំឲ្យបាល់ប៉ះដៃ ហើយអាជ្ញាកណ្តាលសម្រេចលើកកាតលឿង និងផ្តល់បាល់ពិន័យ ១១ ម៉ែត្រទៅឲ្យម្ចាស់ផ្ទះ City។
សរុបកំហុសម្តងហើយម្តងទៀតនេះ ក៏នាំឲ្យអ្នកអធិប្បាយលើប៉ុស្តិ៍ទូរទស្សន៍ beIN Sports បានស្រែកចំអកដល់ Upamecano អស់ពីចិត្តថាជា “UpaMaguire”
ប្រភព : ESPN
កែសំរួលអត្ថបទ : Tulyak