Gary Neville ដាក់ចំៗ ទៅ​ Maguire និង De Gea

Apr 21, 2023 - 18:32
 6
ចែករំលែកទៅកាន់

David De Gea និង Harry Maguire រួមគ្នាបង្កកំហុស នាំឲ្យ Sevilla នាំមុខ Manchester United។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញបានបោះបាល់ដ៏ចំឡែកមួយទៅ Maguire ដែលបណ្តាលឱ្យខ្សែការពាររូបនេះព្យាយាមទាត់បាល់ចេញទៅឆ្ងាយ។ខណៈពេលដែល Maguire កំពុងទទួលរងការរិះគន់ និងស្តីបន្ទោសពីអ្នកគាំទ្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Gary Neville បានចង្អុលបង្ហាញថាតួនាទីរបស់ De Gea ក្នុងការបោះបាល់ឡើង នាំឲ្យមានគ្រាប់បាល់ក៏ជាសំណួរត្រូវចោទសួរ។

បន្ទាប់ពីស៊ុតបញ្ចូលទីខ្លួនឯងក្នុងជើងទីមួយ ប្រធានក្រុម Manchester United កីឡាករ Harry Maguire ឥឡូវនេះបានដើរតួក្នុងការផ្តល់គ្រាប់បាល់ឱ្យក្រុម Sevilla ក្នុងជើងទីពីរនេះទៀតផងដែរ៕

ប្រភព : ESPN 
កែសំរួលអត្ថបទ : Tulyak