Man City គ្រោង​ចាយ​លុយ​ជិត ៤០០លាន​ដុល្លារ​ ដើម្បី​កែកុន​កីឡដ្ឋាន Etihad

Apr 22, 2023 - 00:29
 4
ចែករំលែកទៅកាន់

Manchester City មាន​គម្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៣៧៥លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​កីឡដ្ឋាន​ Etihad ដែល​ជា​មូលដ្ឋាន​ឈរ​ជើង​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC។

ប្រភព​ខាង​លើ​បាន​​ឱ្យ​ដឹង​ថា ផែនការ​នេះ​មាន​បំណង​ពង្រីក​កីឡដ្ឋាន​បច្ចុប្បន្ន ដែល​មាន​កៅអី​ចំណុះ ៥៣ ៤០០នាក់ ឱ្យ​ឡើង​ទៅ​ដល់ ៦ម៉ឺន​កៅអី។ ជាមួយ​គ្នា​នេះ​ដែរ គម្រោង​នេះ​ក៏​រួមបញ្ចូល​ទាំង​ Sky Bar និង​បន្ទប់​សណ្ឋាគារ​ចំនួន ៤០០បន្ទប់ រួម​ជាមួយ​នឹង​ហាង​ថ្មី និង​សារមន្ទីរ​របស់​ក្លឹប។

បើ​តាម​ BBC ខាង​ក្លឹប​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​ក្រុមប្រឹក្សាទីក្រុង​មេនឆឺស្ទើរ​រួចរាល់​ហើយ។

សូម​ជម្រាប​ផង​ដែរ កីឡដ្ឋាន Etihad ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​២០០២ សម្រាប់​ប្រកួត​កីឡា​កុម្ម៉ុនវិល (Commonwealth) ដែល​ជា​ការ​ប្រកួត​ស្តង់ដារ​អូឡាំពិក​សម្រាប់​ប្រទេស​អតីត​ដែនដី​អាណានិគម​របស់​អង់គ្លេស។ កីឡាដ្ឋាន​នេះ​បាន​ក្លាយ​ជា​ទឹកដី​របស់ Man City តាំង​ពី​ឆ្នាំ២០០៣៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ Hong