អត្តពលិកប្រកួតស៊ីហ្គេមនៅកម្ពុជា មានសរុបដល់ទៅ៨ពាន់នាក់ឯណោះ
ចំនួនអត្តពលិកសរុបទាំងអស់ដែលនឹងមានវត្តមានមកប្រកួតកីឡាស៊ីហ្គេម២០២៣នៅកម្ពុជា មានចំនួនរហូតដល់ទៅ៨ពាន់នាក់ឯណោះ មកពី១១ប្រទេសក្នុងតំបន់អាស៊ាន។
កម្មវិធីសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា កាលពីពេលកន្លងទៅនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានអះអាងថាអត្តពលិកសរុបដែលនឹងចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា មានចំនួនរហូតដល់ទៅ៨ពាន់នាក់។ អត្តពលិកទាំង៨ពាន់នាក់នេះ នឹងប្រកួតលើ៣៦ប្រភេទកីឡា ដែលមានវិញ្ញាសាសរុប៥៨៤ វិញ្ញាសា។ ការប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
CAMSOC ឬគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានប្រកាសផងដែរកាលពីពេលកន្លងទៅនេះ ថាប្រតិភូកីឡាទាំង១១ប្រទេសក្នុងតំបន់អាស៊ាន មានសរុបដល់ទៅ ១២ ៤០៤នាក់ ដែលត្រូវចូលរួមដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចំណោម១១ប្រទេស ថៃ បញ្ជូនប្រតិភូកីឡាច្រើនជាងគេចំនួន ១ ៩៨៥នាក់ តាមពីក្រោយដោយឥណ្ឌូណេស៊ី ១ ៨០២នាក់ ឯម្ចាស់ផ្ទះកម្ពុជានៅលេខ៧ មានចំនួន១ ១៥៨នាក់៕