Real Madrid សុំតវ៉ា UEFA លើកថ្ងៃប្រកួតទល់ Man City ដល់ចម្លើយចេញមកហើយគឺ “No”
បន្ទាប់យកឈ្នះទៅលើ Chelsea ក៏សម្រេចឲ្យអធិរាជស Real Madrid ទទួលបានកៅអីឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កំណត់ជួប Manchester City នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១០ ឧសភា ក៏នឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS Sports នេះជាជំនួបជើងទី ១ ហើយរំលងមួយសប្តាហ៍បន្ទាប់ចូលដល់ជើងទី ២។
ទោះជាយ៉ាងណាខាងក្រុមប្រឹក្សាភិបាលក្លឹបស្ថិតក្នុងទីក្រុង Madrid បានបើកការតវ៉ា ស្នើឲ្យសមាគមបាល់ទាត់អឺរ៉ុប UEFA ធ្វើការលើកកាលបរិច្ឆេទប្រកួតទល់ក្លឹបអង់គ្លេស ដ្បិតអីមុននោះ ៣ ថ្ងៃ ក្លឹបរបស់ខ្លួនជាប់កាលវិភាគប្រកួតវគ្គផ្តាច់ព្រ័ត្រ ទល់ Osasuna ដណ្តើមពានរង្វាន់ Copa del Rey។ បែបនេះជឿថា ក្លឹបនឹងមិនអាចត្រៀមលក្ខណៈទាន់ពេលវេលាស្រួលបួលឡើយ បើកាលវិភាគមមាញឹកជាប់គ្នាយ៉ាងហ្នឹង។
កែសម្រួលអត្តបទ: vakhim
ប្រភព : EPSN