Owen ថា​ពេលវេលា​របស់ David de Gea នៅ Man Utd ល្មម​មក​ដល់​ទី​បញ្ចប់​ហើយ

Apr 22, 2023 - 04:30
 7
ចែករំលែកទៅកាន់

អ្នក​វិភាគ​លោក owen Hargreaves បាន​ណែនាំ​ទៅ​អ្នកចាត់ការ​លោក Erik ten Hag ថា​គួរ​តែ​ចាត់ចែង​ផ្លាស់ប្តូរ​ដៃ​ទី​មួយ​ថ្មី​ហើយ សម្រាប់​តំណែង​អ្នកចាំទី ពោល David de Gea គួរ​តែ​ត្រូវ​បាន​ជម្រុះ​ចោល បន្ទាប់​តែ​ការ​បង្ហាញ​កំហុស​នូវ​បរាជ័យ​ក្រោម​ថ្វី​ជើង Sevilla នៅ​វគ្គ ៨ ក្រុម Europa League កាល​ពី​យប់មិញ។

ជា​ការ​ពិត​ក្លឹប​នៅ Premier League បាន​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្លឹប​មក​ពី La Liga បន្ទាប់​ការ​បង្ក​កំហុស​របស់​ខ្សែ​ការពារ Harry Maguire និង​អ្នកចាំទី de Gea សម្រាប់​គ្រាប់​បាល់​ទី ១ និង​ទី ៣។ សរុប​លទ្ធផល​ទាំង​ពីរ​ជើង យក​ឈ្នះ ៥-២។

អំពី​ការ​ភ្លាត់​ស្នៀត​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ ក៏​ត្រូវ​បាន​អតីត​ខ្សែ​បម្រើ United ខាង​លើ និយាយ​ប្រាប់ BT Sport យ៉ាង​ដូច្នោះ​ថា៖ “ដំបូង​បង្អស់​ខ្ញុំ​នៅ​តែ​និយាយ​ថា David de Gea គេ​បាន​បម្រើ​អាជីព​ដ៏​អស្ចារ្យ​ឲ្យ​ក្លឹប​បាល់ទាត់​មួយ​នេះ តែ​ពេលវេលា​ល្អៗ​របស់​គេ​កន្លង​មក គឺ​ផុត​ហើយ ដូច​យប់​នេះ គេ​បង្ហាញ​វា​មក​មិន​បាន​ល្អ​ឡើយ ហើយ​មិន​មែន​តែ​មួយ​សារ​ទេ គឺ​ប៉ុន្មាន​សារ​ហើយ​នៅ​រដូវ​កាល​នេះ”។

កែសម្រួលអត្តបទ: vakhim

ប្រភព : ​EPSN