Jose Mourinho កំពុងសប្បាយចិត្តជាមួយ Roma
គ្រូបង្វឹកក្លឹប Roma លោក Jose Mourinho បាននិយាយថា លោកកំពុងសប្បាយចិត្តជាមួយក្លឹប
Mourinho បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា លោកកំពុងសប្បាយចិត្តនៅជាមួយ Roma។ លោកចូលចិត្តថ្នាក់ដឹកនាំ និងបណ្ដាបុគ្គលិករបស់ក្លឹប ហើយពួកគេទាំងអស់នោះក៏ចូលចិត្តលោកផងដែរ។
ទោះជាយ៉ាងណា លោកក៏បានថែមទៀតថា ពេលខ្លះលោកមានការទាស់ចិត្តនឹងទម្រង់លេងមួយចំនួនរបស់កូនក្រុមលោក តែលោកគិតថា ក្រុម Roma នឹងកាន់តែប្រសើរឡើងនាពេលខាងមុខ។
Roma កំពុងបង្ហាញទម្រង់ប្រសើរក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Mourinho។ ក្លឹបកំពុងឈរលេខ ៤ ក្នុងលីគ Series A ហើយទើបឈ្នះឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League។
លោក Mourinho បានមកដឹកក្លឹប Roma កាលពីខែកក្កដា ឆ្នាំ២០២១។ មកដល់ពេលនេះ លោកដឹក ៩៩ ប្រកួត ហើយឈ្នះ ៥៣ ប្រកួត ស្មើ ១៩ លើក និងចាញ់ ២៧ ដង ហើយជួយឲ្យក្លឹបឈ្នះពាន UEFA Europa Conference League កាលពីរដូវកាលមុន៕
កែសម្រួលអត្តបទ: vakhim
ប្រភព : GOAL