កីឡាករកំពុងឡើងជើងនៅ PL មួយរូប បង្ហើបពីក្ដីស្រមៃឈ្នះ UCL នៅ Real Madrid
ខ្សែបម្រើ Moises Caidedo របស់ក្លិប Brighton and Hove Albion បានអះអាងថា គេមានក្ដីស្រមៃ ក្នុងការលេងឱ្យក្លិប Real Madrid។
កីឡាករអេក្វាទ័រវ័យ២១ឆ្នាំរូបនេះ បានបង្ហាញសមត្ថភាពលេចធ្លោនៅ Premier League តាំងពីមកកាន់អង់គ្លេសដំបូងៗ ហើយគេទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើន ដែលក្នុងចំណោមនោះក៏មាន Arsenal ផងដែរ។
នៅក្នុងសម្ភាស៍កាលពីថ្មីៗនេះ Caicedo បានពន្យល់ពីគោលដៅដ៏ធំបំផុតរបស់ខ្លួន គឺជាការលេងនៅ UEFA Champions League ហើយគេក៏បានប្រាប់ពីក្រុមដែលគេចង់លេងឱ្យផងដែរ។
តារាឆ្នើមរបស់ Brighton រូបនេះ បាននិយាយថា៖ “ខ្ញុំតែងតែមានក្ដីស្រមៃក្នុងការលេងឱ្យ Real Madrid។ ពេលនេះខ្ញុំធ្វើបានរឿងល្អៗ ហើយហេតុអ្វីខ្ញុំមិនអាចលេងនៅទីនោះ និងឈ្នះ Champions League ជាមួយ Real Madrid នាថ្ងៃណាមួយ”៕
កែសម្រួលអត្តបទ: vakhim
ប្រភព : GOAL