សេចក្តីពន្យល់៖ ហេតុអ្វី Man City អនុញ្ញាតិឲ្យ Cancelo ចាកចេញ?

Jan 31, 2023 - 16:29
Jan 31, 2023 - 16:30
 28
ចែករំលែកទៅកាន់
យោងតាមរបាយការណ៍ Daily Mail វាត្រូវបានគេដឹងថា Man City បានអនុញ្ញាតឲ្យកីឡាករ Cancelo ចាកចេញពីក្លឹបដោយសារតែមានគំនិតខ្វែងគ្នា នៅផ្ទៃក្នុងទឹកដី Etihad ។ Cancelo បានបង្ហាញពីការព្រួយបារម្ភរបស់គាត់អំពីការកង្វះខាតពេលវេលាបង្ហាញខ្លួន នៅ Manchester City។ របាយការណ៍ក៏បានបន្ថែមថាទំនាក់ទំនងរបស់ Cancelo ជាមួយគ្រូបង្វឹកលោក Guardiola បានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពី FIFA World Cup 2022 ។


គួរកត់សំគាល់ថា Cancelo បានបង្ហាញខ្លួនត្រឹមតែ ៣ដងប៉ុណ្ណោះ សម្រាប់Manchester City ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បន្ទាប់ពីយុទ្ធនាការរបស់ព័រទុយហ្គាល់ក្នុងការប្រកួត World Cup។ Bayern Munich បានជោគជ័យលើកិច្ចសន្យាខ្ចីជើងរបស់ Cancelo ។ Bayern ក៏មានជម្រើសទិញដាច់ ក្នុងតម្លៃខ្លួន ៧០លានអឺរ៉ូសម្រាប់ ខ្សែការពារវ័យ២៨ឆ្នាំរូបនេះ ។ Manchester City បានចុះហត្ថលេខាលើ Cancelo ពីក្លឹបយក្ស Serie A Juventus ក្នុងកិច្ចព្រមព្រៀងដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៦០លានផោន អំឡុងឆ្នាំ២០១៩។