Klopp មិនសង្ឃឹមថា Liverpool អាចមានកៅអីលេង Champions League រដូវកាលក្រោយនោះទេ

Apr 23, 2023 - 21:47
 6
ចែករំលែកទៅកាន់

ការប្រឹងប្រែងនៅនាទីទី៧០ របស់ Mohamed Salah បានផ្សាភ្ជាប់ជ័យជំនះលើក្រុម Forest បន្ទាប់ពី Neco Williams និង Morgan Gibbs-White ទាំងពីរបានលុបចោលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Diogo Jota។

ក្រុមហង្សក្រហមបានយកឈ្នះលើក្រុម Nottingham Forest ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Anfield និងឈរនៅលេខរៀងទី៧ ជាបណ្តោះអាសន្ន។

ទោះបីជាឈ្នះក្រុម Forest និង Leeds United បន្តបន្ទាប់គ្នាក៏ដោយ Klopp មិនជឿថាការបញ្ចប់ក្នុងលេខរៀងដើម្បីបានប្រកួតក្របខ័ណ្ឌ Champions League នាពេលនេះគឺអាចធ្វើទៅបាននោះទេ។

គាត់បានប្រាប់ BBC Sport ថា៖

“និយាយដោយស្មោះត្រង់ទៅ កំពូលតារាងទាំងបួននៅពេលនេះ យើងមិនមានអ្វីដែលត្រូវធ្វើជាមួយវាទេ។ យើងនឹងឃើញអំពីរឿងនោះក្នុង រយៈពេលពីរបីសប្តាហ៍ទៀត។ នៅសេសសល់យើងមិនមានឥទ្ធិពលចំពោះវានោះទេ”៕ 

កែប្រែអត្ថបទដោយ: Hong