ក្លឹប Man Utd កាន់​តែ​ព្រួយចិត្ត ដ្បិត​អី​យប់​នេះ ត្រូវ​អវត្តមាន Harry Maguire

Apr 23, 2023 - 22:11
 2
ចែករំលែកទៅកាន់

យ៉ាង​ណា​យើង​បាន​ដឹង​ជា​មុន​រួច​ស្រេច ជុំវិញ​ប្រព័ន្ធ​កីឡាករ​នៅ​តំបន់​ខាង​ក្រោម​របស់​បិសាច​ក្រហម ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag សម្រាប់​ប្រកួត​យប់​នេះ អាច​ជា​ពិបាក​ដ្បិត​អី Harry Maguire ត្រូវ​អវត្តមាន បន្ថែម​ពី​លើ​តែ​របួស​របស់ Lisandro Martinez និង Raphael Varane។

សម្រាប់​កីឡាករ​សញ្ជាតិ​អង់គ្លេស ការ​ដែល​ត្រូវ​ព្យួរ​ឈ្មោះ​មួយ​ប្រកួត​ទល់ Brighton ក៏​ដោយសារ​គ្រប់​ចំនួន​កាត​លឿង​តាម​ការ​កំណត់​របស់​សមាគម​បាល់ទាត់ FA ដែល​កន្លង​មក​នៅ​វគ្គ ៨ ក្រុម ប៉ះ Fulham គេ​ទទួល​រង​ពិន័យ​កាត​លឿង ជា​កាត​ទី​ពីរ​ក្នុង​ព្រឹត្តិការណ៍ ស្មើ​នឹង​ការ​ពិន័យ​ព្យួរ​ឈ្មោះ​មួយ​ប្រកួត។

ជា​ការ​ពិត​តាម​ច្បាប់​របស់ FA ចំនួន​កាត​ទាំង​ឡាយ នឹង​ត្រូវ​ផ្តាច់​ចោល​ត្រឹម​វគ្គ ៤ ក្រុម បែប​នេះ​មាន​ន័យ​ថា ការ​ពិន័យ​កាត​បន្ថែម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ នឹង​មិន​ជះ​ឥទ្ធិពល​ដល់​វត្តមាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ខាង​មុខ​ឡើយ។ ចំពោះ​អវត្តមាន Maguire ម្ល៉េះ​សល់​ត្រឹម Victor Lindelof ហើយ​ទំនង​ជា​ត្រូវ​ហៅ Luke Shaw ឬ Casemiro នៃ Role ដទៃ មក​ពឹង​លើ​តំបន់​ការពារ​កណ្តាល​ជំនួស​វិញ៕

 ប្រភពៈGOAL

កែសំរួលអត្ថបទ :vakhim