ជា កុកម៉េង យុវជនថ្នាលរបស់ក្លឹបបឹងកេតនឹងចូលរួមប្រកួតពានរង្វាន់យុវជនមួយនៅជប៉ុន
កីឡាករថ្នាល ជា កុកម៉េង រួមជាមួយមិត្តរួមក្រុមបឹងកេត នឹងទៅចូលរួមប្រកួតប្រជែងពានរង្វាន់ COPA BELLMARE U11 PILOT INTERNATIONAL TOURNAMENT នៅប្រទេសជប៉ុន ក្នុងខែឧសភា ២០២៣ ខាងមុខ។
យុវជន ជា កុកម៉េង បានឲ្យដឹងថា ពីមុនរូបគេគឺជាយុវជនថ្នាលរបស់ក្លឹបបាល់ទាត់សូទីឡូអង្គរ ដែលបានហ្វឹកហាត់អស់រយៈពេល២ឆ្នាំផងដែរ។ ដោយសារតែផ្ទុះជំងឺកូវីដ ១៩ នាំឲ្យខ្លួនខកខានហ្វឹកហាត់អស់រយៈប្រហែល២ឆ្នាំ និងសម្រេចឈប់ពីក្លឹបចាស់។
កីឡាករវ័យ ១១ឆ្នាំខាងលើនេះបន្ថែមទៀតថា ខ្លួនចាប់ផ្ដើមចូលហ្វឹកហាត់ជាមួយក្លឹបបឹងកេតចាប់តាំងពីឆ្នាំ ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ និងបានក្ដោបឱកាសចេញទៅប្រកួតពានអន្តរជាតិនៅជប៉ុនជាមួយមិត្តរួមក្រុមនៅអំឡុងខែឧសភា៕
Source: Saby new sport
Edit text:Hong