ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្តេជ្ញា​​​គាំទ្រ​​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​ជា​​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា

Apr 24, 2023 - 20:57
Apr 24, 2023 - 20:57
 37
ចែករំលែកទៅកាន់

ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា ដែលគេស្គាល់ជាទូទៅថា កូកា-កូឡាកម្ពុជា នឹងក្លាយជា​អ្នក​ឧបត្ថម្ភ​ភេសជ្ជៈមានជាតិហ្គាស​ផ្លូវការសម្រាប់​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេមលើកទី​៣២ និងកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១២ នៅ​ព្រះរាជាណាចក្រកម្ពុជា។

តាម​រយៈ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​មួយ​គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម​កម្ពុជា (CAMSOC) និង​ក្រុមហ៊ុន SPORTSMAZING CO.,LTD នៅ​ថ្ងៃនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នឹង​ប្តេជ្ញា​​ចូលរួម​ឧបត្ថម្ភពិសេស​ដល់​​ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំ​តំបន់នេះ ដែលនឹង​​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ព្រះរាជាណាចក្រកម្ពុជាជា​លើកដំបូងមិនធ្លាប់មាន។

ប្រភព៖ saby new    ប្រែ​សម្រួល៖Hong