Ten Hag និយាយ​ការពារ Weghorst

Apr 24, 2023 - 20:59
 3
ចែករំលែកទៅកាន់

អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម Erik Ten Hag បាន​និយាយ​ការពារ​កូន​ក្រុម កីឡាករ Wout Weghorst ទាក់​ទង​នឹង​ទម្រង់​លេង​របស់​កីឡាករ​នា​ពេល​ថ្មីៗ​នេះ។

លោក Ten Hag និយាយ​ថា ពេល​ដែល​មាន Weghorst មកជួយ ក្លឹប​ Man Utd មាន​ភាព​ជោគជ័យ​ច្រើន។ លោក​បន្ថែម​ទៀត​ថា លោក​សប្បាយ​ចិត្ត​នឹង​ Weghorst ព្រោះ​កីឡាករ​រូប​នេះ​បាន​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ជួយ​ក្រុម។

Weghorst បាន​មក​ចូល​រួម​ជាមួយ Man Utd កាល​ពី​ខែ​មករា​កន្លង​ទៅ ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី Burnley។ គិត​មក​ដល់​ពេល​នេះ កីឡាករ​រូប​នេះ​លេង​ឲ្យ​ក្លឹប​សរុប​បាន ១៩ ប្រកួត និង​ស៊ុត​ចូល ២​គ្រាប់។

​មតិ​ជា​ច្រើន​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់​ត្រូវ​បាន​លើក​ឡើង​ទាក់​ទិន​នឹង​ទម្រង់​លេង​របស់​ Weghorst នៅ​បិសាច​ក្រហម។ អ្នក​ខ្លះ​ទិតៀន​ Weghorst ថា​លេង​ជា​ខ្សែ​ប្រយុទ្ធ​មិន​បាន​ល្អ ដោយ​មិន​សូវ​ពូកែ​ស៊ុត ឬ​ស៊ុត​ខុស​គោលដៅ​ច្រើន។ ចំណែក​អ្នក​ខ្លះ​ទៀត​សរសើរ Weghorst ព្រោះ​កីឡាករ​រូប​នេះ​ពូកែ​លេង​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​គូ​ប្រកួត ហើយ​ពូកែ​ចុះ​ជួយ​ការពារ និង​ពូកែ​ដណ្ដើម​បាល់​ពេល​ដែល​បាត់បង់​ត្រលប់​មក​វិញ៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖Hong