វ៉ូវីណាម ​ដាក់​គោលដៅ​យក​មេដាយ​មាស​៩​គ្រឿង​នៅ​ស៊ីហ្គេម​២០២៣ ​

Apr 24, 2023 - 21:03
Apr 24, 2023 - 21:03
 38
ចែករំលែកទៅកាន់

​សហព័ន្ធ​កីឡា​វ៉ូវីណាម ​បាន​ដាក់​គោលដៅ​យក​មេដាយ​មាស​ឱ្យ​បាន​៩​គ្រឿង​ពី​ការ​ប្រកួត​ស៊ីហ្គេម​២០២៣​​ខាង​មុខ​ដែល​កម្ពុជា​គឺ​ជា​ម្ចាស់​ផ្ទះ​។

​កីឡា​វ៉ូវីណាម ​បាន​រៀប​ចំ​ការ​ប្រកួត​ជើងឯកអាស៊ីអាគ្នេយ៍​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​មាន​ប្រទេស​ចូល​រួម​ដូចជា វៀតណាម ​មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងឡាវ ​ជា​ដើម។ ​ក្នុង​នោះ​កម្ពុជា ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រក​បាន​មេដាយ​មាស​ដល់​ទៅ​១០​គ្រឿង​ឯ​ណោះ ខណៈ​ដែល​ម្ចាស់​ក្បាច់​គុន​វៀតណាម ​រក​បាន​ត្រឹម​តែ​៩​គ្រឿង​ប៉ុណ្ណោះ។

​កត្ដា​រក​បាន​មេដាយ​មាស​ដល់​ទៅ​១០​គ្រឿង​នេះ​ដែរ ​ក៏​ជា​ក្ដី​បារម្ភ​សម្រាប់​សហព័ន្ធ​វ៉ូវីណាម​កម្ពុជា​ផង​ដែរ។ ត្បិត​អី​ការ​ប្រកួត​​ជើងឯកអាស៊ីអាគ្នេយ៍​នេះ គឺ​ជា​ការ​ប្រកួត​ត្រៀម​ស៊ីហ្គេម ​តាម​បណ្ដា​ប្រទេស​នីមួយ​ៗ​សុទ្ធ​តែ​បាន​មើល​សមត្ថភាព​កីឡាករ​រៀង​ៗ​ខ្លួន ​និង​គូ​ប្រកួត​ជា​ដើម។ ដូច្នេះ​ចប់​ទៅ ពួកគេ​អាច​នឹង​យក​ទៅ​សិក្សា​រក​ចំណុច​ខ្សោយ​ដើម្បី​មក​ប្រកួត​ម្ដង​ទៀត​នៅ​ស៊ីហ្គេម​ខាង​មុខ​មិន​ខាន។

​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​ដែរ ​សហព័ន្ធ​វ៉ូវីណាម​កម្ពុជា ​បាន​ដាក់​គោលដៅ​យក​មេដាយ​មាស​ចំនួន​៩​គ្រឿង​។ ​មុន​ព្រឹត្តិការណ៍​មក​ដល់ កីឡាករ កីឡា​ការិនី​កម្ពុជា ក៏​បាន​ទៅ​បន្ដ​ការ​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​ផង​ដែរ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ​មុន​ការ​ប្រកួត​មែនទែន​មក​ដល់៕

ប្រភព៖ Saby new  ប្រែ​សម្រួល៖Hong