ទាយមើល បណ្ដាកីឡាករដែលលេងឲ្យក្រុមជម្រើសជាតិច្រើនដងជាងគេមកពីប្រទេសណាខ្លះ
ក្នុងការប្រកួតឈ្នះ ៤-០ របស់ព័រទុយហ្គាល់ទៅលើលីចតេនស្ទីនក្នុងថ្ងៃនេះ ធ្វើឲ្យ Cristiano Ronaldo ក្លាយជាកីឡាករដែលលេងឲ្យក្រុមជម្រើសជាតិច្រើនប្រកួតជាងគេក្នុងប្រវត្តិសាស្ត្រ។ Sabay សូមណែនាំកីឡាករ ៣ រូបដែលលេងឲ្យក្រុមជម្រើសជាតិក្នុងប្រកួតផ្លូវការច្រើនដងជាងគេ៖
១- ខ្សែប្រយុទ្ធ Cristiano Ronaldo៖ លេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ជាផ្លូវការសរុប ១៩៧ ប្រកួត។ កីឡាកររូបនេះលេងឲ្យព័រទុយហ្គាល់តាំងពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ន និងស៊ុតចូលជួយក្រុមសរុប ១២០លើក។
២- ខ្សែប្រយុទ្ធ Bader Al-Mutawa៖ លេងឲ្យក្រុមជម្រើសជាតិគុយវ៉ែតជាផ្លូវការសរុប ១៩៦ ប្រកួត។ កីឡាកររូបនេះលេងឲ្យគុយវ៉ែតតាំងពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ន និងស៊ុតចូលជួយក្រុមសរុប ៥៦លើក។
៣- ខ្សែការពារ Soh Chin Ann៖ លេងឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ី ជាផ្លូវការសរុប ១៩៥ ប្រកួត។ កីឡាកររូបនេះលេងឲ្យម៉ាឡេស៊ីពីឆ្នាំ ១៩៦៩ រហូតដល់ឆ្នាំ ១៩៨៤។ កីឡាកររូបចូលនិវត្តន៍នៅឆ្នាំ ១៩៨៤។