អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ីរី ត្រូវ​បាន​អាជ្ញាធរ​បាល់ទាត់​ព្យួរជើង​អស់​មួយ​ជីវិត!!

Apr 24, 2023 - 23:05
 3
ចែករំលែកទៅកាន់

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ីរី ខ្សែ​ការពារ Ahmed Al-Saleh ត្រូវ​បាន​អាជ្ញាធរ​បាល់ទាត់​ប្រទេស​ព្យួរ​ជើង​ហាម​មិន​ឱ្យ​លេង​បាល់ទាត់​អស់​មួយ​ជីវិត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC

សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា កីឡាករ​រូប​នេះ​បាន​ទាត់ ជេរប្រមាថ និង​ស្ដោះ​ទឹក​មាត់​ដាក់​អាជ្ញាកណ្ដាល​នៅ​ក្នុង​ប្រកួត​លីគ​កំពូល​មួយ​របស់​ស៊ីរី​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

កីឡាករ​រូប​នេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ភ្លាមៗ​កាល​ពី​ថ្ងៃ​ប្រកួត។

បន្ថែម​ពី​នេះ​ទៅ​ទៀត គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​បាល់ទាត់​ស៊ីរី​ក៏​បាន​ធ្វើ​ការ​ផាក​ពិន័យ​កីឡាករ​រូប​នេះ និង​ក្លឹប Al-Jaish ដែល​ជា​ក្លឹប​ដែល​កីឡាករ​រូប​នេះ​បាន​លេង​ផង​ដែរ។

ខាង​បាល់ទាត់​ស៊ីរី​បាន​អះអាង​ថា កីឡាករ​ Al-Saleh បាន​បន្ត​ជេរប្រមាថ​អាជ្ញាកណ្ដាល​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​បន្ទាប់​ពី​ការ​ប្រកួត​បាន​ចប់៕

ប្រភព:BBC

កែសម្រួលអត្ថបទ៖Hong