Felix ហាក់​ស្រពេចស្រពិល​រឿង​អនាគត​នៅ Chelsea ដោយ​ខ្លួន​ចង់​លេង​នៅ​ UCL

Apr 24, 2023 - 23:08
 3
ចែករំលែកទៅកាន់

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Joao Felix ហាក់ដូចជា​ស្រពិចស្រពិល​អំពី​អនាគត​របស់​ខ្លួន​នៅ​ក្លឹប​ Chelsea ដោយ​កីឡាករ​រូប​នេះ​ចង់​លេង​នៅ​ក្របខ័ណ្ឌ UEFA Champions League តែ​ Chelsea ហាក់ដូចជា​មាន​ទម្រង់​យ៉ាប់យ៉ឺន​នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស។

កីឡាករ​រូប​នេះ​បាន​ផ្លាស់​ពី​ក្លឹប​អេស្ប៉ាញ Atletico Madridមក​លេង Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្នុង​រដូវ​កាល​នេះ​។

Felix បាន​ប្រាប់​សារព័ត៌មាន The Telegraph ថា៖ «លេង​នៅ Champions League ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ តែ​អនាគត​គ្មាន​នរណា​ដឹង​ឡើយ»។

Chelsea នៅ​ពេល​នេះ​ដែរ​នៅ​មាន​ឱកាស​លេង​នៅ Champions League នៅ​ឡើយ​ទេ ដោយ​ក្លឹប​មួយ​នេះ​កំពុង​តែ​ស្ថិត​វគ្គ ១៦ក្រុម​ចុង​ក្រោយ ដែល​នឹង​ប៉ះ​ Dortmund នៅ​ជើង​ទី២ នៅ​យប់​ថ្ងៃអង្គារ​នេះ។ កាល​ពី​ជើង​ទី១ Chelsea ចាញ់​ Dortmund ក្នុង​លទ្ធផល ១-០។

យ៉ាងណាមិញ ទម្រង់លេង​នៅ​ក្នុង​លីគ​អង់គ្លេស​ពេល​នេះ Chelsea ដូច​ជា​រាង​យ៉ាប់​បន្តិច​ ដោយ​ក្លឹប​នេះ​ជាប់​លេខ ១០ ហើយ​ដាច់​ ១១ពិន្ទុ​ពី​ក្លឹប​លេខ ៤៕

ប្រភព៖ Goal   ប្រែ​សម្រួល៖Hong