Xaviថា​ Stegen ស្ថិត​ក្នុង​ចំណោម​កំពូល​អ្នក​ចាំទី​ល្អ​បំផុត​លើ​ពិភពលោក​!!

Apr 25, 2023 - 21:35
 1
ចែករំលែកទៅកាន់

លោក​ Xavi គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​ក្រោយ​ប្រកួត​ឈ្នះ​នឹង​ក្លឹប​ Atletico Madrid ក្នុង​លទ្ធផល​ ១-០ ក្របខ័ណ្ឌ​ La Liga កាល​ពី​ម្សិលមិញ​ថា​ Marc-André ter Stegen ស្ថិត​ក្នុង​ចំណោម​កំពូល​អ្នកចាំទី​ល្អ​បំផុត​នៅ​លើ​លោក​។

លោក​ Xavi បាន​និយាយ​ថា​៖" Stegen ស្ថិត​ក្នុង​ចំណោម​អ្នកចាំទី​ដ៏​ឆ្នើម​បំផុត​ទាំង​៣រូប​លើ​ពិភពលោក​ ដូច​ឃើញ​ក្នុង​ការ​ប្រកួត​អញ្ចឹង​ គេ​ជា​អ្នក​ចាំទី​ដ៏​ល្អ​បំផុត​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Stegen រក​បាន​ Clean Sheet ២៣ដង​ ដោយ​ជួយ​ឲ្យ​ Barcelona ឈរ​នាំ​មុខ​គេ​នៅ​ក្នុង​តារាង​ប្រកួត​ La Liga ដោយ​មាន​ ៧៦ពិន្ទុ​៕

ប្រភព:goals

កែសម្រួលអត្ថបទ:Hong