Spurs ពិចារណា​ដេញ​គ្រូ​បណ្ដោះអាសន្ន​របស់​ខ្លួន​ចេញ ក្រោយ​ចាញ់​ Newcastle!!

Apr 25, 2023 - 21:38
 2
ចែករំលែកទៅកាន់

ក្លឹប​ Tottenham Hotspur កំពុង​តែ​ពិចារណា​បណ្ដេញ​គ្រូ​បណ្ដោះអាសន្ន​របស់​ខ្លួន លោក Cristian Stellini បន្ទាប់​ពី​ក្លឹប​នេះ​ចាញ់​យ៉ាង​អាម៉ាស់​ពេល​ប៉ះ​ក្លឹប​ Newcastle United កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Athletic។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន Newcastle បាន​លត់ Spurs យ៉ាង​ចាស់​ដៃ ខណៈ​ការ​ប្រកួត​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ៦ ទល់​នឹង ១។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ប្រសិន​បើ​ការ​បណ្ដេញ​ចេញ​នេះ​កើត​ឡើង​មែន នោះ​លោក Ryan Mason អតីត​ខ្សែ​បម្រើ​ Spurs ហើយ​ពេល​នេះ​កំពុង​តែ​កាន់​តំណែង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ឈុត​ធំ នឹង​ឡើង​ធ្វើ​ជា​អ្នក​ចាត់ការ​ស្ដីទី រហូត​ដល់​ក្លឹប​រក​ឃើញ​អ្នក​ចាត់ការ​ថ្មី​ជា​អចិន្ត្រៃយ៍។

សូម​ជម្រាប​ផង​ដែរ លោក Stellini បាន​ឡើង​កាន់​ Spurs ជា​បណ្ដោះអាសន្ន​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ ក្រោយ​ពេល​ដែល​លោក Antonio Conte បាន​ចែកផ្លូវ​ជាមួយ​ក្លឹប៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ Hong